(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ អតីតសមាជិកម្នាក់នៃគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ បានផ្ញើលិខិតចំហរ មួយច្បាប់មកកាន់ការិយាល័យអង្គភាពព័ត៌មាន Fresh News ដើម្បីផ្ញើជូនលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងជុំវិញការ បង្កើតចលនាសង្រ្គោះជាតិរបស់លោក ដែលមានចេតនាបំបែកសាកសពនិងព្រលឹងបក្សសង្គ្រោះជាតិ។
នៅក្នុងលិខិតចំហររបស់អតីតមន្រ្តីជាន់ខ្ពស់មួយរូបនៃគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា «រយៈពេលជាង១០ឆ្នាំហើយដែលខ្ញុំបានដើរតាម នយោបាយរបស់ឯកឧត្តម ហើយចុងក្រោយនេះ ខ្ញុំ បានលះបង់អស់ហើយនូវសេចក្តីសុខផ្ទាល់ខ្លួនខ្ញុំ និងក្រុមគ្រួសារដើម្បីបម្រើគោលនយោបាយ រួមនៃគណបក្សសង្គ្រោះជាតិ បង្កើតឡើងដោយឯកឧត្តម និងឯកឧត្តមប្រធានកឹមសុខា។ ទោះបីជាបក្សយើងបាននិងកំពុងឆ្លងកាត់នូវព្យុះភ្លើង កំណាចបក្សត្រូវបានរំលាយលោកប្រធាន កឹម សុខា ត្រូវបានជាប់ឃុំក្តី និងមន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន១១៨នាក់ ត្រូវបានហាមឃាត់ មិនឱ្យធ្វើនយោបាយក្នុងនោះមានរូបខ្ញុំម្នាក់ក្តី ប៉ុន្តែសម្រាប់ពួកយើងគណបក្សសង្គ្រោះជាតិនៅតែរស់រានមានជីវិត ហើយលោកប្រធាន កឹម សុខា នៅតែជាប្រធានស្របច្បាប់របស់គណបក្សនេះ។ ខ្ញុំសូមបញ្ចេញសំណេររបស់ខ្ញុំ ដើម្បីសួរលោកប្រធាន សម រង្ស៊ី ដោយផ្ទាល់នូវអ្វីដែលលោក ប្រធានបានធ្វើនៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៨ នៅលើទឹកដីសហរដ្ឋអាមេរិក។
សូមអានខ្លឹមសារទាំងស្រុងនៃលិខិតចំហររបស់អតីតសមាជិកម្នាក់នៃគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ៖