Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងខណ្ឌទួលគោក បានរលត់ទៅវិញហើយ ដោយមូលហេតុមកពីឆ្លងចរន្ដអគ្គិសនី (Video inside)

29-01-2018 22:06

(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង១០៖២០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ នៅម្ដុំស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នោះបានរលត់​ទាំងស្រុងហើយ ក្រោយកម្លាំងសមត្ថកិច្ចជួយអន្ដរាគមន៍បាញ់ព​ន្លត់។

បើតាមសេចក្ដីរាយការណ៍ ក្នុងគ្រោះថ្នាក់សង្គមមួយនេះ បានបំផ្លាញផ្ទះអស់២ល្វែងទាំងលើទាំងក្រោម ដែលមានម្ចាស់​ប្រកបមុខរបរលក់កាហ្វេ ហើយមូលហេតុដែលបណ្ដាលឲ្យមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។

ដោយឡែកសម្រាប់ប្រតិបត្តិការអន្ដរាគមន៍ជួយសង្គ្រោះវិញ កម្លាំងសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ជាង២០គ្រឿង៕