
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
BREAKING NEWS: ភ្លើងកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ខណ្ឌទួលគោក, សមត្ថកិច្ចកំពុងជួយអន្ដរាគមន៍បាញ់ពន្លត់ (Video inside)
29-01-2018 22:06
(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ឲ្យដឹងថា ភ្លើងកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិននៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាវេលាម៉ោងជិត១០យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ។
នៅពេលនេះដែរ កម្លាំងសមត្ថកិច្ចកំពុងតែចេញអន្ដរាគមន៍ ដើម្បីបាញ់ពន្លត់គ្រោះអគ្គិភ័យមួយនេះ ខណៈដែលមូលហេតុនៃការឆាបឆេះ មិនត្រូវបានសមត្ថកិច្ច ឬពលរដ្ឋណាម្នាក់បញ្ជាក់ឲ្យដឹងនោះទេ។
សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូននាពេលបន្ដិចទៀតនេះ៖