(កំពង់ស្ពឺ)៖ ក្រោយពិធីបើកការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 វគ្គជម្រុះមណ្ឌលទី២ នៅដីឡូឳញ៉ា ឈួន កំសាន្ត ទីរួមខេត្តកំពង់ស្ពឺ ដែលមាន៣៥ក្រុម ចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញ មិនចាញ់មណ្ឌលដទៃនោះទេ បើទោះបីជានេះជាបទពិសោធន៍ដំបូងសម្រាប់អ្នកខេត្តកំពង់ស្ពឺក៏ដោយ។
ម្យ៉ាងក្រុមនិមួយៗសុទ្ធតែមានបំណង់ចង់ដណ្តើមយកជ័យជំនះ ដើម្បីទទួលបានរង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដោយជើងឯកប្រចាំមណ្ឌលកំពង់ស្ពឺនេះទទួលបាន ១,០០០ ដុល្លារនិងស្រាបៀរថៃហ្គ័រ១០កេះ, លេខ២ទទួលបាន ៥០០ដុល្លារ ស្រាបៀរថៃហ្គ័រ១០កេះ, និងលេខ ៣ បាន៣០០ដុល្លារ ស្រាបៀរថៃហ្គ័រ៥កេះ, និង លេខ៤ ទទួលបាន១៥០ដុល្លារ និងស្រាបៀរថៃហ្គ័រ
៥កេះផងដែរ។
ទន្ទឹមនឹងនេះ ក្រុមទាំងសុទ្ធតែចង់ក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីអាចទទួលបានសិទ្ធិទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័តបន្តទៀតនៅរាជធានីភ្នំពេញនាថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ និងជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs ខណៈដែរមណ្ឌលថ្មីមួយនេះជ្រើសយកជើងខ្លាំងតែ៣ក្រុមប៉ុណ្ណោះ។
សូមបញ្ជាក់ថា មណ្ឌលកំពង់ស្ពឺនេះគឹជាលើកដំបូងដែលក្រុមការងារ Tiger Street Football Festival 2018 បានមករៀបចំការប្រកួត ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡា
ក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ បានបង្ហាញនូវទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការប្រកួត។
ដូចច្នេះសូមតាមដានទាំងអស់គ្នាបន្តទៀត ថាតើក្រុមណាខ្លះអាចបំបែកកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ថាប់របស់ក្រុមហ៊ុនថៃហ្គ័រ និងទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត នៅភ្នំពេញថ្ងៃទី១០-១១ ខែមិនា
ឆ្នាំ២០១៨ ខាងមុខនេះ។
ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ៕
សូមពិសាដោយការទទួលខុសត្រូវ!