(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា សំ ស្រីនីត និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ លោក សឺន ស៊ូបែរ្តិ៍ ជូនដំណឹងទៅសម្តេចក្រឡាហោម ស ខេង អំពីការរំលាយចោលគណបក្សសិទ្ធិមនុស្ស
២៖ កូនស្រីលោក កឹម សុខា បង្ហាញសារ៣ចំណុចចំពោះការសម្រេចរំលាយគណបក្សសិទ្ធិមនុស្ស, អ្នកវិភាគអះអាងថា នេះបង្ហាញពីការបែកបាក់ផ្ទៃក្នុង និងការដណ្តើមឥទ្ធិពលគ្នា
៣៖ លោក ឈាង វុន អំពាវនាវឱ្យសមត្ថកិច្ចឃ្លាំមើលហាងរបស់ រ៉ូហ្សេត ដោយសង្ស័យថា ប្រមូលផ្តុំក្រុមឧទ្ទាមដែលគាំទ្រ «ចលនាសង្រ្គោះជាតិ»
៤៖ អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន ប្ដេជ្ញានៅចំពោះសម្ដេចតេជោ ហ៊ុន សែន ថានឹងជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងបន្ថែមទៀត
៥៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ព្រមានសមាជិកសភាអាមេរិកមួយក្រុមតូច ឱ្យបញ្ឈប់សកម្មភាព ប្រឆាំងនិងជ្រៀតជ្រែកការបោះឆ្នោតកម្ពុជា
៦៖ ប្រធានគណបក្សយុវជនកម្ពុជា៖ លោក សម រង្ស៊ី កំពុងជីករណ្តៅកប់អ្នកគាំទ្ររបស់ខ្លួនឯង យ៉ាងព្រៃផ្សៃបំផុតពេលបង្កើតចលនាខុសច្បាប់
៧៖ នាយឧត្តមសេនីយ៍ មាស សុភា៖ នាយទាហានទាំងអស់ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី
៨៖ លោក វ៉ាត់ ចំរើន៖ អាណត្តិទី៧ របស់ NOCC គឺជាផែនទី បាញ់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣
* ព័ត៌មានអន្តរជាតិ (World News)
១៖ មនុស្ស ០៥នាក់ស្លាប់ និង ១០នាក់របួស ក្រោយផ្ទុះករណីវាយប្រហារមូលដ្ឋានទ័ព ក្នុងទីក្រុងកាប៊ុល, អាហ្វហ្គានីស្ថាន!
២៖ គ្រោះរញ្ជួយដីកម្រិត ៣.២រ៉ិចទ័រ វាយប្រហារកូរ៉េខាងជើង!
៣៖ ប្រទេសបារាំង «គ្រោងបិទរោងចក្រថាមពលធ្យូងថ្ម ទាំងអស់តែម្តងនៅឆ្នាំ២០២១»
៤៖ សហរដ្ឋអាមេរិក «ត្រៀមខ្លួនធ្វើដៃគូពាណិជ្ជកម្មធំបំផុត របស់ចក្រភពអង់គ្លេស» ក្រោយ Brexit អនុវត្តន៍ជាផ្លូវការ
៥៖ ស្ថានីយអវកាសអន្តរជាតិ (ISS) អាចនឹងលែងទទួលបានជំនួយ ដោយសារការសម្រេចរបស់ ដូណាល់ ត្រាំ
៦៖ កូរ៉េខាងជើងនឹងបាត់ខ្លួនពីផែនទីពិភពលោក បើហ៊ានចុចប៊ូតុងនុយក្លេអ៊ែរ, នេះជាសម្តីរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង
៧៖ បាតុភូតមហាកម្រ Blood Moon ដែល ១៥០ឆ្នាំទើបមានម្តង នឹងកើតឡើងនៅយប់ថ្ងៃបុណ្យមាឃបូជា ៕