(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,២០៤គ្រឿង រកឃើញល្មើសច្បាប់៦៤៦គ្រឿង (ម៉ូតូ៧៩ភាគរយ) អប់រំ៤៧៣គ្រឿង និងផាកពិន័យ១៧៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៩ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,២២៣គ្រឿង អប់រំ១៥៥គ្រឿង និងផាកពិន័យចំនួន២២៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៤១,៤៨១គ្រឿង រកឃើញយានយន្តល្មើស ២៤,១២៨គ្រឿង (ម៉ូតូ៨២ភាគរយ) ក្នុងនោះអប់រំ ៩,៦០៦គ្រឿង និងផាកពិន័យ ១៤,៥២២គ្រឿង (ម៉ូតូ៩១ភាគរយ)៕