(ភ្នំពេញ)៖ ឧកញ៉ា ឡូវ ហ៊ឹង និងលោកស្រី ណាល់ សុខអៀន សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀត ដែលបានអញ្ជើញចូលរួមផ្តល់កិត្តិយស នៅក្នុងពិធីភ្ជាប់ពាក្យកូនស្រីពៅរបស់ខ្លួន កាលពីចុងសប្តាហ៍កន្លងទៅនេះ។
ថ្នាក់ដឹកនាំដែលបានអញ្ជើញចូលរួមផ្តល់កិត្តិយស នៅក្នុងពិធីភ្ជាប់ពាក្យកូនស្រីរបស់លោកឧកញ៉ា រួមមាន៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន, ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងលោកជំទាវ
នាយឧត្តមសេនីយ៍ ឌុល គឿន និងលោកជំទាវ, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកជំទាវ និងលោក សេង ទៀង និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧញ៉ា លោកស្រី អ្នកនាង កញ្ញា និងប្រិយមិត្តជាច្រើនរូបផ្សេងទៀត។
សូមបញ្ជាក់ថា កូនស្រីពៅរបស់លោកឧកញ៉ា ឡូវ ហ៊ឹង គឺឡូវ ស្រីពៅ បានភ្ជាប់ពាក្យជាមួយកូនប្រុសនាម សេង ខាំងទៀង នាថ្ងៃសុក្រទី២៦ ខែមករា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស ២៥៦១ វេលាម៉ោង៦៖៣០ព្រឹក ស្ថិតនៅផ្ទះលេខ១៧ ផ្លូវ៣៦៩ ភូមិព្រែកបារាំង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកឧកញ៉ា សូមបួងសួងដល់វត្ថុសក្តិសិទ្ធផ្តល់នូវសេចក្តីសុខ សុខភាពល្អ អាយុយ៉ឺនយូរ និងសមប្រកបពរជ័យប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លាតឃ្លៀងឡើយ ជូនថ្នាក់ដឹកនាំ និងក្រុមភ្ញៀវកិត្តិយសទាំងអស់៕