(ក្រចេះ)៖ រថយន្តសាមយ៉ុងដឹកឈើ បានព្រះម៉ូតូជាមួយគ្រឿងបណ្តាលឲ្យក្មេងប្រុសម្នាក់ ស្លាប់បាត់បង់ជីវិត​នៅនឹងកន្លែង និងរងបួសពីរនាក់ ស្ថិតនៅលើផ្លូវជាតិលេខ៧ ក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ម្សិលមិញ។

នគរបាលស្រុកសំបូរ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ករណីនេះហេតុនេះបង្កឡើងដោយរថយន្តម៉ាក់សាំងយ៉ុង ដឹកឈើពណ៌ទឹកប្រាក់ ធ្វើដំណើក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បែកកង់ខាងស្តាំហើយរេចង្កូតទៅកៀរម៉ូតូ បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់បាត់បង់ជីវិត និងអ្នករួមដំណើរងរបួសផងដែរ។ រីឯអ្នកបើកបររថយន្ដបង្កឈ្មោះ វី វន្ដ័ អាយុ៣០ឆ្នាំ រស់នៅ ភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង។

សមត្ថកិច្ចដដែល បានបន្តថា ម្ចាស់ម៉ូតូជាជនរងគ្រោះមានឈ្មោះ ទ្រី វណ្ណា ភេទស្រី ជាអ្នកឌុប, ទី១៖ មានឈ្មោះ​ ផាត ផេង ភេទប្រុស អាយុ៦ឆ្នាំ ស្លាប់នឹងកន្លែងកើតហេតុ ទី៣៖ ឈ្មោះ ផាត សេង អាយុ៣ឆ្នាំ រងរបួសធ្ងន់។

បច្ចុប្បន្នសពកុមាររងគ្រោះត្រូវសមត្ថកិច្ច ប្រគល់ឲ្យក្រុមគញរួសារយកទៅធ្វើបុណ្យ តាមប្រពៃណ​នៅគេហដ្ឋាន។ ចំណែករថយន្តបង្កត្រូវសមត្ថកិច្ច ជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសំបូរ ដើម្បីស្វែងរកម្ចាស់ដោះស្រាយតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ដោយសាររថយន្ដសាំងយ៉ុង ដឹកឈើនេះបានកើតឡើងជាច្រើនលើកមកហើយដោយសារ ក្រុមរថយន្ដសាំងយ៉ុងដឹកឈើទាំងនោះបើកបរក្នុងល្បឿនយ៉ាងលឿន៕