(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្ដីជូនដំណឹងដល់បណ្ដាក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា អំពីការដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលបោះពុម្ពប័ណ្ណព័ត៌មាន អ្នកបោះឆ្នោត ឯកសារព័ត៌មាន ឯកសារច្បាប់ សរុបចំនួន២៩មុខ, ជ្រើសរើសអ្នកទទួលផ្គត់ផ្គង់សម្ភារវេចខ្ចប់បញ្ជីបោះឆ្នោត និងជ្រើសរើសអ្នកទទួលផ្គត់ផ្គង់បណ្ដាញ Internet Bandwith Fiber Optics Dedecated Line សម្រាប់បង្ហោះបញ្ជីបោះឆ្នោតប្រចាំឆ្នាំ និងសម្រាប់បម្រើ ឲ្យការចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្ដីជូនដំណឹងទាំង៣ច្បាប់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខេមករា ឆ្នាំ២០១៨នេះ។
សម្រាប់សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសអ្នកទទួលបោះពុម្ពប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ឯកសារព័ត៌មាន ឯកសារច្បាប់សរុប២៩មុខ គ.ជ.ប បានរៀបចំឯកសារសម្រាប់ដេញថ្លៃ និងដាក់លក់នៅអង្គភាព គ.ជ.ប ចាប់ពីថ្ងៃទី២០ ខែមករា ហើយឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូន គ.ជ.ប វិញ ត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី០៦ ខែកុម្ភៈ។
សម្រាប់សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារវេចខ្ចប់បញ្ជីបោះឆ្នោត គ.ជ.ប បានរៀបចំឯកសារសម្រាប់ដេញថ្លៃ និងដាក់លក់នៅអង្គភាព គ.ជ.ប ចាប់ពីថ្ងៃទី២៤ ខែមករា ហើយឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូន គ.ជ.ប វិញ ត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែកុម្ភៈ។
សម្រាប់សេចក្ដីជូនដំណឹង ដើម្បីជ្រើសរើសអ្នកទទួលផ្គត់ផ្គង់បណ្ដាញ Internet Bandwith Fiber Optics Dedecated Line សម្រាប់បង្ហោះបញ្ជីបោះឆ្នោតប្រចាំឆ្នាំ និងសម្រាប់បម្រើឲ្យការ ចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ គ.ជ.ប បានរៀបចំឯកសារសម្រាប់ដេញថ្លៃ និងដាក់លក់នៅអង្គភាព គ.ជ.ប ចាប់ពីថ្ងៃទី២៣ ខែមករា ហើយឯកសារដេញថ្លៃ ដែលបានបំពេញរួច ត្រូវប្រគល់ជូន គ.ជ.ប វិញ ត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែកុម្ភៈ។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ទាំង៣ច្បាប់ខាងក្រោមនេះ៖