Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ជាថ្មីម្តងទៀត នៅចុងសប្តាហ៍ទី១ ខែកុម្ភៈខាងមុខនេះ

29-01-2018 10:56

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបានបញ្ជាក់ថា អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ជាថ្មីម្តងទៀត នៅចុងសប្តាហ៍ទី១ ខែកុម្ភៈខាងមុខនេះ។

ក្រសួងធនធានទឹកបញ្ជាក់ថា ខ្លួនបាននិងកំពុងតាមដានអំពីបញ្ហាអាកាសធាតុ ហើយនឹងជម្រាបជូនសាធារណជន ឲ្យបានជ្រាបច្បាប់ អំពីកម្រិតសីតុណ្ហភាពអប្បបរមា និងកាលបរិច្ឆេទនៃការចុះត្រជាក់ជាថ្មីនេះ នាពេលខាងមុខ៕