(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបង្ហាញដំណើរការបោះឆ្នោតពុម្ពសន្លឹកឆ្នោត សម្រាប់ការប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។

បើតាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ បញ្ជាក់ថា ទីតាំងរោងពុម្ពស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គ.ជ.ប ក៏បានឲ្យដឹងដែរថា ក្នុងឱកាសនៃការបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោតនេះ អ្នកនាំពាក្យ គ.ជ.ប នឹងមានវត្តមាននៅទីនោះ ដើម្បីឆ្លើយតបទៅនឹងសំណួរផ្សេងៗរបស់អ្នកចូលរួម៕​