(ភ្នំពេញ)៖ នៅវលាម៉ោង១២៖៣០នាទីយប់ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមួយគ្រឿង បានបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមានកាភ្នាក់ផ្អើល ពីប្រជាពលរដ្ឋ និងសម្ថកិច្ចនៅជិតវត្តសន្សំកោសល។
បើតាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង ដែលមានម៉ាក TUNDRA ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2AA:7789 ពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏គេចជាមួយអ្នកធ្វើដំណើរតាមផ្លូវ ក៏រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋតែម្តង បណ្តាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះវាស់វែង និងយករថយន្តបង្កទៅរក្សាទុក្ខ រង់ចាំធ្វើការដោះស្រាយ ទៅតាមនីតិវិធី៕