(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៦៣០គ្រឿង រកឃើញល្មើសច្បាប់៤៣៦គ្រឿង (ម៉ូតូ៧៧ភាគរយ) អប់រំ២៦៥គ្រឿង និងផាកពិន័យ១៧១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៨ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន១,៦២៥គ្រឿង អប់រំ១៧៣គ្រឿង និងផាកពិន័យចំនួន៩៤គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៥៦៩គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣៧,២៧៧គ្រឿង រកឃើញយានយន្តល្មើស ២៣,៤៨២គ្រឿង (ម៉ូតូ៨២ភាគរយ) ក្នុងនោះអប់រំ ៩,១៣៣គ្រឿង និងផាកពិន័យ ១៤,៣៤៩គ្រឿង (ម៉ូតូ៩១ភាគរយ)៕