(ភ្នំពេញ)៖ កម្មវិធីរុករកកំណប់ទេសចរណ៍ និងផលិតផលរបស់ខ្មែរនៅលើដែនដីជនបទដាច់ស្រយាលតាមបណ្តាខេត្តនានា របស់ «មែកសឺដេស (Mercedes-Benz) និងកំណប់អាថ៌កំបាំង» កំពុងធ្វើឲ្យមានការចាប់អារម្មណ៍ និងការគាំទ្រជាច្រើនពីមជ្ឈដ្ឋាននានា។ គាំទ្រ ក៏ព្រោះតែកម្មវិធីនេះ បានចុះរុករក និងគាស់កកាយនូវតំបន់ទេសចរណ៍ដែលពលរដ្ឋខ្មែរមិនសូវបានដឹង និងបានទៅដល់ ជាពិសេសផលិតផលរបស់ប្រជាពលរដ្ឋខ្មែរនៅតាមសហគមន៍ជនបទ។
ក្នុងដំណើរបេសកកម្មលើកទី២ចុះទៅរកកំណប់ទេសចរណ៍ និងផលិតផលនានាក្នុងខេត្តកំពង់ស្ពឺ ជាពិសេសលើភ្នំឱរ៉ាល់របស់ «មែកសឺដេស (Mercedes-Benz) និងកំណប់អាថ៌កំបាំង» នៅថ្ងៃចន្ទ ទី២៩ ខែមករា ស្អែកនេះ ក្រុមហ៊ុនចំនួន៣បានចូលខ្លួនមកគាំទ្រនូវបេសកកម្មមួយនេះ។ ក្រុមហ៊ុនទាំង៣នោះ រួមមាន៖ ក្រុមហ៊ុនភេសជ្ជៈ កូកាកូឡា (Cocacola), ហាងលក់ទំនិញ Baby Outlet ដែលជាហាងដ៏ពេញនិយមមួយសម្រាប់ម្ដាយ និងទារក និងក្រុមហ៊ុន Serge Comtesse ជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវផលិតផល Schwarzkopf (ស្វកខប) Professional ពីប្រទេសអាល្លឺម៉ង់ ពោលជាប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ។
លោក កែវ ឡង់ឌី អគ្គនាយកអភិវឌ្ឍន៍ធុរកិច្ច នៃហាងលក់ទំនិញ Baby Outlet បានបង្ហាញចំណាប់អារម្មណ៍ថា ហាងលក់ទំនិញ Baby Outlet ពេញចិត្តក្នុងការចូលរួមឧបត្ថមដល់កម្មវិធី «មែកសឺដេស(Mercedes-Benz) និងកំណប់អាថ៌កំបាំង» ក្នុងដំណើរគាស់កកាយកំណប់ទេសចរណ៍លើភ្នំឱរ៉ាល់ ពីព្រោះភ្នំដ៏ខ្ពស់មួយនេះមិនមានមនុស្សបានឡើងច្រើនទេ ទើបហាងរបស់លោកចូលរួមឧបត្ថម្ភដល់បេសកកម្មនេះតែម្ដង។
លោក ឡង់ឌី ជឿជាក់ថា សកម្មភាពពុះពាររុករកកំណប់ទេសចរណ៍របស់ក្រុមការងារ «មែកសឺដេស (Mercedes-Benz) និងកំណប់អាថ៌កំបាំង» នៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ នឹងនាំទស្សនីយភាពទេសចរណ៍ធម្មជាតិស្អាតៗ ប្លែកភ្នែក ប្លែងអារម្មណ៍ បង្ហាញដល់ប្រជាពលរដ្ឋខ្មែរបានទស្សនា។
លោក ឡា វិបុល អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Serge Comtesse បានបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តចំពោះបេសកកម្មទេសចរ ណ៍ថ្មីមួយនេះ។ លោកក៏បានស្ញើចសរសើរចំពោះក្រុមហ៊ុន ស្ដារអូតូ ខេមបូឌា ដែលបានសហការជាមួយអង្គភាពព័ត៌មាន Fresh News និងអង្គភាពព័ត៌មាន Thmey Thmey បង្កើតកម្មវិធីដ៏ពិសេសនេះឡើង ដែលជាផលិតផលព័ត៌មានថ្មីៗប្លែកភ្នែក។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ស្អែកនេះ ក្រុមការងារ «មែកសឺដេស (Mercedes-Benz) និងកំណប់អាថ៌កំបាំង» ដែលរៀបចំដោយក្រុមហ៊ុនស្តារអូតូ ខេមបូឌា (Star Auto Cambodia) សហការជាមួយអង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រនិក ThmeyThmey នឹងចេញប្រតិបត្តិការលើកទី២របស់ខ្លួន ឆ្ពោះទៅខេត្តកំពង់ស្ពឺ ដើម្បីរកកំណប់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប និងអាថ៌កំបាំងនានាក្នុងខេត្តនេះ ពិសេសនៅលើភ្នំឱរ៉ាល់នោះតែម្ដង៕