(ត្បូងឃ្មុំ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកាគណបក្ស នៅខេត្តត្បូងឃ្មុំ ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកក្រូចឆ្មារ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន ព្រមទាំងសមាជិក សមាជិកាជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា បានបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបាន ក្នុងអាណត្តិចាស់ឆ្នាំ២០១៣-២០១៨ និងដាក់ចេញទិសដៅការងារ ក៏ដូចក្របខណ្ឌនយោបាយថ្មីសម្រាប់ឆ្នាំ២០១៨-២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចពញាចក្រ ហេង សំរិន ប្រធានកិត្តិយសគណបក្ស ដោយសម្តេចនូវចំណុចធំៗចំនួន៧ សម្រាប់ឲ្យសមាជិកសមាជិកនៅទូទាំងប្រទេសអនុវត្ត សម្រាប់ឆ្នាំទៅមុខទៀត៕