(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ក្រោមមូលបទ «តម្លៃរួម ជោគវាសនារួម» ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៨ នៅសាធារណរដ្ឋឥណ្ឌា ស្របពេលដែលទំនាក់ទំនងដៃគូអាស៊ាន-ឥណ្ឌា បានគំរប់ខួបទី២៥ឆ្នាំ បានបញ្ចប់ទៅប្រកបដោយភាពកក់ក្តៅ និងផ្លែផ្កាយ៉ាងប្រសើរ។

នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ដែលមានការចូលរួមពីប្រមុខដឹកនាំប្រទេសនៅក្នុងតំបន់អាស៊ានជាច្រើនរូប ដោយក្នុងនោះសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងចំនួន៦ចំណុចសំខាន់ៗ នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា នេះបើយោងតាមសេចក្តីប្រកាសលទ្ធផល របស់ក្រសួងការបរទេសនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ។

កិច្ច​ប្រជុំកំពូលនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៦៖

ទីមួយ៖ គាំទ្រវិស័យអាទិភាពក្រោមផែនការសកម្មភាពថ្មីអាស៊ាន-ឥណ្ឌា សម្រាប់អនុវត្តពីឆ្នាំ២០១៦-២០១៨ ដូចជា (១) សម្រេចទិសដៅពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា ២០០ប៊ីលានដុល្លារអាមេរិក ត្រឹមឆ្នាំ២០២២ (២) ប្រើប្រាស់ឥណទាន ១ប៊ីលានដុល្លារអាមេរិក ដែលបានផ្តល់ដោយឥណ្ឌាឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីគាំទ្រការអនុវត្តការតភ្ជាប់រូបវ័ន្ត និងឌីជីថល (៣) គាំទ្រអាស៊ាន តាមរយៈការលើកកម្ពស់សមត្ថភាពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ទំនាក់ទំនងបច្ចេកវិទ្យាអវកាស និងការស្រាវជ្រាវ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

ទីពីរ៖ លើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគឲ្យកាន់តែជិតស្និទ្ធ តាមរយៈ (១) ពង្រឹងការបង្កើតសហគ្រាសធុនតូច និងមធ្យម និងការប្រកួតប្រជែង ដោយផ្តោតលើការលើកកម្ពស់ការចូលរួមរបស់ស្រ្តី និងសហគ្រិនវ័យក្មេង នៅតាមបណ្តាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (២) លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនវានុវត្តន៍ (៣) ពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឧស្សាហកម្មថ្មី និង (៤) ប្រើប្រាស់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-ឥណ្ឌាឲ្យកាន់តែមានប្រសិទ្ធភាព។

ទីបី៖ កម្ពុជាសូមស្នើឲ្យទាំងអាស៊ាន និងឥណ្ឌា បញ្ចប់ការចរចាស្របតាមពេលវេលាដូចបានកំណត់ ដែលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់នឹងក្លាយជាកម្លាំងចលករ ជួយជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារថ្មី ធ្វើឲ្យកាន់តែស៊ីជម្រៅនូវខ្សែសង្វាក់ផ្គត់ផ្គង់ និង តម្លៃបន្ថែមក្នុងតំបន់ (Regional Supply Chain and Value added) ជួយធ្វើឲ្យប្រសើរឡើងនូវជីវភាព រស់នៅរបស់ប្រជាជន និងប្រែក្លាយតំបន់នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេដ្ឋកិច្ចបែបថ្មីមួយ សម្រាប់ជួយទ្រទ្រង់ដល់កំណើន នៃសេដ្ឋកិច្ចសាកលលោក។

ទីបួន៖ បន្តកិច្ចសហប្រតិបត្តិការថែមទៀតក្នុងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ និង វគ្គបណ្តុះបណ្តាលដល់សិស្ស និស្សិត ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជា ការគាំទ្រដល់ការអនុវត្តផែនការទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។

ទីប្រាំ៖ ដោយសារឥណ្ឌាជាប្រទេសដែលមានព្រំប្រទល់ជាប់ជាមួយអាស៊ាន ឥណ្ឌាមានតួនាទី យ៉ាងសំខាន់ក្នុងការសម្រេចឲ្យបាននូវការតភ្ជាប់ផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងការតភ្ជាប់ដល់ ឡាវ និងកម្ពុជា និងការបង្កើតផ្លូវហាយវ៉េមួយទៀត ភ្ជាប់ពីឥណ្ឌា-ឡាវ-វៀតណាម-កម្ពុជា។

ទីប្រាំមួយ៖ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីនដែលមានទីស្នាក់ការនៅកម្ពុជា ត្រូវ បានសម្ពោធជាផ្លូវការនៅខែឧសភា ឆ្នាំ២០១៦។ នាយកប្រតិបត្តិបានចូលបម្រើការងារជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។ កម្ពុជាស្នើឥណ្ឌាពិចារណាផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលនេះ តាមរយៈជំនួយ ហិរញ្ញវត្ថុ និងសម្ភារបច្ចេកទេសនានា ដើម្បីរួមចំណែកដល់ការដាក់ឲ្យដំណើរការ របស់មជ្ឈមណ្ឌលនេះ ឲ្យមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ដល់អាស៊ាន និងតំបន់ទាំងមូល។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោង១៖៥២នាទីរសៀលថ្ងៃ២៨ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនានាសរុប ៤ថ្ងៃនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌាប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កាជាច្រើនក្នុងការជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌាឲ្យកាន់តែល្អប្រសើរ៕

ខាងក្រោមជាអត្ថបទទាក់ទងនឹងដំណើរបំពេញទស្សនកិច្ចលើកទី៥នៅក្នុងប្រទេសឥណ្ឌា៖

ក្រសួងការបរទេស ប្រកាសលទ្ធផលនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅសាធារណរដ្ឋឥណ្ឌា

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ទស្សនកិច្ចនៅឥណ្ឌាប្រកបដោយជោគជ័យ និងផ្លែផ្កាខ្ពស់ (Video live)

កម្រាលព្រំក្រហមដ៏វែងអន្លាយស្វាគមន៍ដំណើរបុរសខ្លាំងរបស់កម្ពុជា លើទឹកដីយក្សសេដ្ឋកិច្ចលំដាប់ទី៥ លើពិភពលោក (Video inside) 

ដើម្បីភាពរីកចម្រើនរបស់ជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន បន្តស្នើវិនិយោគិនឥណ្ឌា មកវិនិយោគនៅកម្ពុជា 

សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌាឱ្យបញ្ជូនអ្នកសង្កេតការ មកចូលរួមពិនិត្យតាមដាន ការបោះឆ្នោតនៅកម្ពុជា 

នាយករដ្ឋមន្រ្តីឥណ្ឌា សន្យាធ្វើទស្សនកិច្ចនៅកម្ពុជាខាងមុខនេះ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ 

រដ្ឋាភិបាលឥណ្ឌា ឯកភាពផ្តល់ឥណទានសម្បទាន២០លានដុល្លាអាមេរិក សម្រាប់ការសាងសង់ ខ្សែបញ្ជូនអគ្គិសនីនៅកម្ពុជា 

មេដឹកនាំកំពូល កម្ពុជា-ឥណ្ឌា អំពាវនាវឱ្យពិភពលោករួមគ្នាកម្ចាត់ភេរវកម្ម គ្រប់ទម្រង់ និងគ្រប់រូបភាព 

កម្ពុជា-ឥណ្ឌា ចុះកិច្ចព្រមព្រៀងចំនួន៤ ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសឥណ្ឌា 

ក្រសួងការបរទេស ប្រកាសលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌា 

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន-ឥណ្ឌា អញ្ជើញទស្សនាក្បូនព្យុហយាត្រា នៃទិវាសាធារណរដ្ឋរបស់ឥណ្ឌា 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយ ប្រធានាធិបតីឥណ្ឌា និងមេដឹកនាំអាស៊ានទាំង១០ 

សម្តេចតេជោ ហ៊ុន សែន៖ ឥណ្ឌារីកចម្រើនខ្លាំងលើវិស័យបច្ចេកវិទ្យា ដែលកម្ពុជាអាចសិក្សារៀនសូត្រ ដើម្បីក្លាយជា e-government និង e-people 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាគម្រោងផលិតផលបច្ចេកវិទ្យា នៅមជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើបឥណ្ឌា  

មេដឹកនាំអាស៊ាន-ឥណ្ឌា ប្តេជ្ញាអនុវត្តសកម្មភាពជាដៃគូ សម្រាប់សន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរួម ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព 

ស្វែងយល់ពីប្រទេសឥណ្ឌា ទីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបំពេញដំណើរទស្សនកិច្ច