(ភ្នំពេញ)៖ ស្ថានីយ៍ទស្សន៍ CNC សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខែ្មរក្រោមការឧបត្ថម្ភពីក្រុមហ៊ុន ក្រុមហ៊ុន ISI Steel និង ISI Palm នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨បានប្រកាសបើកការប្រកួត «កំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក» វេលាថ្ងៃត្រង់រាល់ថ្ងៃអាទិត្យ របស់សង្វៀន CNC នឹងមានការប្រកួតដណ្ដើមពានរង្វាន់អន្តរជាតិកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកដែលមានអ្នកប្រដាល់ ៣ សញ្ជាតិចូលរួម ។

ក្នុងឱកាសន្និសីទកាសែតនេះលោក ហួរ រតនៈ ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន CBS ដែលគ្រប់គ្រងទូរទស្សន៍ចំនួន៣គឺ CTN-MY TV និង CNCនោះ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានអ្នកប្រដាល់កម្ពុជាចំនួន៤រូប ថៃ ២រូប និង ឡាវ ២រូបហើយប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។ អ្នកប្រដាល់កម្ពុជាទាំង៤រូបនោះមាន ឡៅ ចន្ទ្រា ក្លិបទ័ពឆ័ត្រយោង៩១១។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១០១ដងឈ្នះ៨៩ដង ចាញ់១៨ដងស្មើពិន្ទុ៤ដងផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន៤៣ដង ។ ឆៃ សារ៉ា សមាគមប្រដាល់ក្រសួងការពារជាតិដែលមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦១ដង ចាញ់១៩ដងស្មើពិន្ទុ២ដង និង វាយគូ ប្រកួតឲ្យសន្លប់បានចំនួន២៦ដង។

ចំណែក ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរិវង្ស ដែលមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦១ដង ចាញ់២៣ដងស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៩ ដង និង មាស សុជាតិ ក្លិបឃ្លាំងមឿងកីឡាដែលមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ ៦៥ដង ចាញ់១១ដងស្មើពិន្ទុ ១ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២១ដង ។

ចំពោះអ្នកប្រដាល់ថៃទាំង២រូបវិញនោះមាន Neuntrakan Koe Kamonwat ដែលមានប្រវត្តិប្រកួតចំនួន ១១០ដង ឈ្នះ៩០ដង ចាញ់១៥ដងស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង ។ Rongnakpha Sor Samroung Gym មានប្រវត្តិប្រកួតចំនួនដែលមានប្រវត្តិប្រកួតចំនួន១៣៣ដង ឈ្នះ១០២ដង ចាញ់២៦ដងស្មើពិន្ទុ ៥ដង វាយគូប្រកួតឲ្យសន្លប់១៦ដង។

អ្នកប្រដាល់ឡាវមាន Chanchai Sit Sot Thor Nakrong ដែលមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៦១ដង ចាញ់២៧ដងស្មើពិន្តុ៣ដង។ អ្នកប្រដាល់ឡាវមួយរូបទៀតនោះគឺ Phanchai RongreanKraktheamviya ដែលមាន
ប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៥ដង ចាញ់១២ដងស្មើពិន្ទុ៣ដង និងវាកគូប្រកួតឲ្យសន្លប់បានចំនួន១២ដង ។

លោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរនេះជាលើកដំបូងហើយ ដែលសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក បើការប្រកួតដណ្ដើមពានរង្វាន់បែបនេះ។

លោក សុខ វិចិត្រ នាយកផ្នែកលក់របស់ក្រុមហ៊ុនISI Steel និង ISI Palm អះអាងថា សម្រាប់ជយលាភីលេខ១មានរង្វាន់ចំនួន២៤លានរៀល តែបើកីឡាកររូបនោះមានដីហើយចង់បានផ្ទះនោះគេអាចទទួលយកផ្ទះបានដោយក្រុមហ៊ុនសាងសង់ជូនក្នុងតម្លៃ២៨លានរៀល ។ លេខរង្វាន់១២លានរៀល ឬអាចប្ដូរយកផ្ទះតម្លៃ១៦លានរៀល លេខ៣បាន៨លានរៀល និង ចំណាត់ថ្នាក់ លេខ៤បាន៦លានរៀល៕