(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា ប្រកបដោយជោគជ័យ និងផ្លែផ្ការយៈពេល៥ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សននៅប្រទសឥណ្ឌា ពីថ្ងៃទី២៤ ដល់២៧ ខែមករា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា។
អំឡុងពេលទស្សនកិច្ចនៅឥណ្ឌា នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានទទួលស្វាគមន៍ដោយ នាយករដ្ឋមន្ត្រីឥណ្ឌា ជាមួយនឹងពិធីត្រួតពលជាកិត្តិយស នៅវិមានរ៉ាស្រ្តាប្ហាទីប្ហាវ៉ាន់ (Rashtrapati Bhawan)។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅមណ្តូបរ៉ាចហ្គាត់ (Raj Ghat) និងបានដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកមហាត្មៈគន្ធី។
សម្តេចតេជោ បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម រ៉ាម ណាតកូវីន (Ram Nath Kovind) ប្រធានាធិបតីឥណ្ឌា និង លោក វ៉េនកៃអា ណៃឌូ (Venkaiah Naidu) អនុប្រធានាធិបតីឥណ្ឌា ព្រមទាំងបានជួបពិភាក្សាកំរិតថ្នាក់គណៈប្រតិភូជាមួយនាយករដ្ឋ-មន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ដែលបានរៀបចំពិធីជប់លៀងជាកិត្តិយសដល់នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ក៏បានជួប លោកស្រី ស៊ូស្មា ស្វារ៉ាជ (Smt Sushma Swaraj) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ផងដែរ។
សម្តេចតេជោ ហ៊ុន សែន រួមជាមួយមេដឹកនាំប្រទេសអាស៊ានដទៃទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ឥណ្ឌា-អាស៊ាន នៅថ្ងៃទី២៥ ខែមករា និងបានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីដង្ហែក្បួនព្យុះហយាត្រាទិវាបុណ្យសាធារណរដ្ឋ នៅថ្ងៃទី២៦ ខែមករា។ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំធុរកិច្ច និងបានទស្សនា មជ្ឍមណ្ឌលអភិវឌ្ឍន៍វិស័យកុំព្យូទ័រទំនើបទៀតផង៕
ខាងក្រោមជាអត្ថបទទាក់ទងនឹងដំណើរបំពេញទស្សនកិច្ចលើកទី៥នៅក្នុងប្រទេសឥណ្ឌា៖
ដើម្បីភាពរីកចម្រើនរបស់ជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន បន្តស្នើវិនិយោគិនឥណ្ឌា មកវិនិយោគនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌាឱ្យបញ្ជូនអ្នកសង្កេតការ មកចូលរួមពិនិត្យតាមដាន ការបោះឆ្នោតនៅកម្ពុជា
មេដឹកនាំកំពូល កម្ពុជា-ឥណ្ឌា អំពាវនាវឱ្យពិភពលោករួមគ្នាកម្ចាត់ភេរវកម្ម គ្រប់ទម្រង់ និងគ្រប់រូបភាព
កម្ពុជា-ឥណ្ឌា ចុះកិច្ចព្រមព្រៀងចំនួន៤ ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសឥណ្ឌា
ក្រសួងការបរទេស ប្រកាសលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌា
សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន-ឥណ្ឌា អញ្ជើញទស្សនាក្បូនព្យុហយាត្រា នៃទិវាសាធារណរដ្ឋរបស់ឥណ្ឌា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយ ប្រធានាធិបតីឥណ្ឌា និងមេដឹកនាំអាស៊ានទាំង១០
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាគម្រោងផលិតផលបច្ចេកវិទ្យា នៅមជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើបឥណ្ឌា ច
ស្វែងយល់ពីប្រទេសឥណ្ឌា ទីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបំពេញដំណើរទស្សនកិច្ច