(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តំណាងឲ្យនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ បានផ្ដួចផ្ដើមប្រារព្ធពិធីបុណ្យផ្កាមហាសាមគ្គី ប្រមូលបច្ច័យកសាងបង្ហើយឧបដ្ឋានសាលា ក្នុងវត្តសុវណ្ណរង្សីបារមីកញ្ជៀចធំ ស្ថិតនៅភូមិកញ្ជៀច ឃុំកញ្ជៀច ខេត្ដព្រៃវែង ។
នៅក្នុងពិធីនេះ គឺប្រារព្ធធ្វើឡើង នៅក្នុងវត្ដនាគវ័ន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមជាច្រើន ពីថ្នាក់ដឹកនាំតាមស្ថាប័ន ក្រសួងនានា និងពុទ្ធបរិស័ទចំណុះជើងវត្ត តាជីយាយជី និងសិស្សានុសិស្សជាច្រើនផងដែរ។
ពិធីបុណ្យផ្កាមហាសាមគ្គីនេះ គឺដើម្បីប្រមូលបច្ច័យកសាងកសាងបង្ហើយឧបដ្ឋានសាលាមួយខ្នង ដែលមានទំហំ ៣២.៥០ម៉ែត្រ និងទទឹង ២០.៥០ម៉ែត្រ ៕