(ភ្នំពេញ)៖ ពិតជាអសា្ចរ្យមែន ក្នុងព្រឹត្ដិការណ៍ បើកបរសាកល្បងនូវរថយន្ដ ដែលបំពាក់បច្ចេកវិទ្យាបម្លាស់ទីឆ្លាតវៃ NISSAN ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះដើម្បីធ្វើឲ្យអតិថិជនរបស់ Nissan កាន់តែមានអារម្មណ៍មានទំនុកចិត្ត រំភើប និងស្និទ្ធស្នាល ក៏ដូចជាបង្កើនកម្រិតសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវផងដែរ។
ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (TCMC) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Nissan និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Tan Chong Motor Holdings Bhd. (ម៉ាឡេស៊ី) បានប្រារព្ធពិធីអបអរសាទរចំពោះប្រតិបត្តិការជាច្រើនឆ្នាំរបស់ខ្លួននៅកម្ពុជា ដោយរៀបចំកម្មវិធីបើកបរសាកល្បងនូវរថយន្ត NISSANចំនួន២ថ្ងៃចាប់ពីថ្ងៃទី២៧-២៨ ខែមករា ប្រកបដោយនវានុវត្តន៍សម្រាប់អតិថិជន Nissan និងសាធារណជនទូទៅ។
កម្មវិធីនេះបានស្វាគមន៍ចំពោះសាធារណជន ក៏ដូចជាអតិថិជនរបស់ Nissan ទាំងអស់ ដោយអនុញ្ញាតឲ្យពួកគាត់បើកបរសាកល្បងផ្ទាល់ជាមួយនឹងរថយន្ត Nissan Navara នៅលើដងផ្លូវ ដែលមានស្ថានភាពលំបាក បត់បែនចុះឡើង និងការបើកឆ្លងកាត់ឧបសគ្គដែលត្រូវបានសាងសង់ឡើងសម្រាប់កម្មវិធីនេះ ហើយកម្មវិធីបើកបរសាកល្បងលើកទីមួយរបស់ Nissan រៀបចំដោយក្រុមហ៊ុន TCMC។
ក្រៅពីកម្មវិធីបើកបរសាកល្បងនូវរថយន្ត Navara នេះ ក៏មានការតាំងបង្ហាញម៉ូដែលមួយផ្សេងទៀតផងដែរ ដែលផ្ដល់ឱកាសដល់សាធារណជន បានទទួលបទពិសោធន៍ ជាមួយនឹងបច្ចេកវិទ្យា នៃប្រព័ន្ធបម្លាស់ទីឆ្លាតវៃ Nissan ដូចជា ប្រព័ន្ធព្រមានវត្ថុមើលមិនឃើញ (BSW) ប្រព័ន្ធប្រាប់ដំណឹងពេលយានយន្ដឆ្លងកាត់ (CTA) អេក្រង់ Touchscreen 8 អ៊ីញ បំពាក់ដោយម៉ាស៊ីនចាក់ DVD និងកាមេរ៉ាមើលក្រោយ ប្រព័ន្ធគ្រប់គ្រងការបើកបរឆ្លាតវៃ (IRC) ប្រព័ន្ធគ្រប់គ្រងលំនឹងឆ្លាតវៃ (ITC) បច្ចេកវិទ្យាប្រអប់លេខ Xtronic CVT កន្លែងអង្គុយគ្មានទំនាញ ប្រព័ន្ធ EZ Flex Seating System™ (5+2 កៅអី) និងមានលក្ខណៈបច្ចេកទេសពិសេសជាច្រើនផ្សេងទៀតដែលបានបំពាក់ជាមួយនឹងរថយន្ត Nissan X-Trail ស៊េរីថ្មី ឆ្នាំ2018 ជាម៉ូដែលចុងក្រោយបំផុត ដែលបានដាក់លក់កាលពី ២ខែកន្លងទៅនេះ។
Nissan X-Trail ជាម៉ូដែលរថយន្តមានភាពពេញនិយម និងល្បីល្បាញបំផុតសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ដែលបានបំពាក់បច្ចេកវិទ្យាប្រព័ន្ធបម្លាស់ទីឆ្លាតវៃ Nissan ដែលធ្វើឲ្យរថយន្តស៊េរីនេះ ក្លាយទៅជារថយន្តដែលសក្តិសមបំផុត សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយជាលក្ខណៈគ្រួសារ។ ទោះបីជាមានប្រវត្តិរយៈពេលខ្លីត្រឹមតែ១៧ឆ្នាំក៏ដោយ ប៉ុន្តែ Nissan X-Trail គឺជាប្រភេទរថយន្ត សម្រាប់ការបើកបរផ្លូវឆ្ងាយ ដែលបានលក់ដាច់ជាងគេបំផុតនៅក្នុងពិភពលោករហូតដល់ ៣.៧លានគ្រឿង ត្រូវបានលក់ដាច់ចាប់តាំងពីរថយន្ត Nissan X-Trail ត្រូវបានដាក់លក់ជាលើកដំបូង នៅក្នុងឆ្នាំ២០០០។
កម្មវិធីបើកបរសាកល្បងនូវរថយន្ត Nissan រយៈពេលពីរថ្ងៃដែលបានបញ្ចប់នៅក្នុងពេលថ្មីៗនេះ ទទួលបាននូវការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ សាធារណជន និងអតិថិជនរបស់ Nissan បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីជាមួយនឹងមិត្តភក្តិ ក្រុមគ្រួសារ និងកូនៗរបស់ពួកគាត់ដោយសារតែក្រៅពីកម្មវិធីបើកបរសាកល្បងរថយន្ត ក៏មានសកម្មភាពយ៉ាងសប្បាយរីករាយជាច្រើនផ្សេងទៀតផងដែរ ដូចជា ការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ (ដោយ E-garage) សកម្មភាពលេងល្បែងកម្សាន្តសម្រាប់កុមារ ការចាប់ឆ្នោតផ្សងសំណាង ការពិសាភោជនាហារ។ល។ កម្មវិធីនេះក៏បានផ្ដល់វេទិកាដល់ Nissan ក្នុងការពង្រឹងទំនាក់ទំនងកាន់តែរឹងមាំថែមទៀតជាមួយនឹងអតិថិជនរបស់ខ្លួនផងដែរ។
ដោយសារតែ Nissan បន្តមានកំណើនឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា ការបំពេញចិត្តរបស់អតិថិជននៅតែជាអាទិភាពសំខាន់ដដែល ហើយក្រុមហ៊ុន TCMC បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបង្កើនគុណភាពប្រតិបត្តិការសេវា ក្រោយពេលលក់របស់ខ្លួនឲ្យកានតែល្អថែមទៀត ហើយមានបំណងចង់ក្លាយជាម៉ាកសញ្ញាដែលបំពេញតម្រូវការអតិថិជនខ្ពស់បំផុត នៅកម្ពុជា។
សូមចូលរួមទស្សនា និងបើកបរសាកល្បងនូវរថយន្ត Nissan X-Trail ស៊េរីថ្មីឆ្នាំ២០១៨ ដែលមានពណ៌ផ្សេងៗ ដូចជាពណ៌ទឹកក្រូច ពណ៌ឈាមជ្រូក ពណ៌ស ពណ៌ទឹកប្រាក់ ពណ៌ប្រផេះ និងពណ៌ខ្មៅ នៅសូរូមតាំងរថយន្តរបស់ Nissan ឬទីតាំងបង្ហាញតាមដងផ្លូវដែលនឹងធ្វើឡើងទៅតាមទីកន្លែងដែលបានកំណត់មួយចំនួន។
ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. ដែលជាបុត្រសម្ព័ន្ធទាំងស្រុងរបស់ក្រុមហ៊ុន Tan Chong Motor Holdings Berhad (ម៉ាឡេស៊ី) គឺជាក្រុមហ៊ុនចែកចាយរថយន្ត Nissan នៅកម្ពុជា។ នៅក្នុងឆ្នាំ 1957 ក្រុមហ៊ុន Tan Chong Motors ត្រូវបានតែងតាំងជា អ្នកទទួលសិទ្ធិប្រើម៉ាកយីហោរថយន្ត Nissan/Datsun នៅក្នុងប្រទេសម៉ាឡេស៊ី ហើយ Nissan/Datsun បានក្លាយទៅជាម៉ាកយីហោ ដែលបានលក់ដាច់ជាងគេនៅក្នុងប្រទេសនេះនៅក្នុងឆ្នាំ១៩៧០។ ក្រុមហ៊ុន Tan Chong Motor Group ត្រូវបានចុះបញ្ជីនៅក្នុង Bursa Malaysia Securities Berhad នៅក្នុងឆ្នាំ១៩៧៤។
ព័ត៌មានបន្ថែមអំពីម៉ូដែលរថយន្ត Nissan ទាំងអស់នៅកម្ពុជា សូមបើកមើលវេបសាយ៖ www.nissan.com.kh/ ឬសូមតាមដានទំព័រហ្វេសប៊ុករបស់ Nissan កម្ពុជា គឺ fb.com/CambodiaNissan/។