(ព្រះវិហារ)៖ ក្រុមការងារកាកបាទក្រហមស្រុកយុវជន បាននាំអំណោយសប្បុរសធម៌ របស់កាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនដល់ដូនចាស់ជរា ដែលមានវ័យ១០៥ឆ្នាំម្នាក់ និងដូនចាស់ជរា ដែលមានវ័យ៨៣ឆ្នាំម្នាក់ទៀត រស់នៅភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
លោក សុខ សាន្ត តារាអភិបាលស្រុកឆែប ខេត្តព្រះវិហារ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឆែប បានឲ្យដឹងថា ម្សិលមិញនេះ លោកបានដឹកនាំក្រុមការងារ កាកបាទ ក្រហមស្រុកយុវជន បាននាំអំណោយសប្បុរសធម៌ របស់កាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនដល់ដូនចាស់ជរា ដែលមានវ័យ១០៥ឆ្នាំ ម្នាក់និងដូនចាស់ជរា ដែលមានវ័យ៨៣ឆ្នាំ ម្នាក់ទៀត រស់នៅភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ។
លោក សុខ សាន្ត បានឲ្យដឹងទៀតថា ថ្វីត្បិតតែលោកយាយទាំងពី គាត់មានវ័យចំណាស់ក៏ពិតមែន តែគាត់មិនទាន់វង្វេងទេ គាត់អាចនិយាយបានធម្មតា ដោយគាត់បានជូនពរដល់ថ្នាក់ ដឹកនាំពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេច តែងគិតគូរជានិច្ច អំពីសុខទុក្ខ និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះផងដែរ លោកអភិបាលស្រុក ក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរភូមិ-ឃុំ និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់មើលថែគាត់ ហើយក្នុងនាមអាជ្ញាធរស្រុក និងកាកបាទក្រហមស្រុក និងនាំអំណោយមកជូនលោកយាយ នៅឱកាសក្រោយៗទៀត៕