(ឥណ្ឌា)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលពិសេសលើកទី២៥ អាស៊ាន-ឥណ្ឌា និងទិវាសាធារណរដ្ឋឥណ្ឌារយៈពេលពីរថ្ងៃរួចមកនោះ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសឥណ្ឌា។ ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ លើទឹកដីទីក្រុងញូវដែល្លី ត្រូវបានស្វាគមន៍យ៉ាងក្លៀវក្លាបំផុតពី នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ឈរអមដោយកងកិត្តិយស និងភ្លេងត្រែទ័ពបន្លឺយ៉ាងកងរំពង។
ទស្សនាការធ្វើសន្និសិទកាសែតរួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីឥណ្ឌា នៅទីក្រុងញូវដែល្លី៖