(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ ធនាគារឯកទេសវីង (Wing) ជាធនាគារផ្ដល់សេវាទូទាត់ចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជាវីងបានសហការជាមួយម៉ាស្ទ័រកាតដែលជាក្រុមហ៊ុនទូទាត់ និងបច្ចេកវិទ្យាកម្រិតទូទាំងពិភពលោក ដើម្បីផ្តល់អតិថិជននូវបទពិសោធន៍កាតថ្មីស្រឡាងមួយ។
ប័ណ្ណម៉ាស្ទ័រកាតរបស់ធនាគារឯកទេសវីង ផ្តល់ជូនអតិថិជនសម្រាប់ការចំណាយភ្លាមៗ ដែលអាចចូលដំណើរការ និងធានាសុវត្ថិភាពសម្រាប់ការចំណាយដោយគ្រាន់តែចុចពីរបីដងលើទូរសព្ទដៃរបស់អតិថិជន ដែលបើកចំហរចំពោះផ្សារអន្ដរជាតិថ្មីមួយសម្រាប់អ្នកដែលមិនមានគណនីធនាគារ។ វីងជឿជាក់ថាមនុស្សគ្រប់រូបនិងមានបទពិសោធន៍នៃភាពងាយស្រួលសម្រាប់ម៉ាស្ទ័រកាតស្របតាមចក្ខុវិស័យនៃការដាក់បញ្ចូលទៅក្នុងហិរញ្ញវត្ថុ។
នៅក្នុងជំហានសាមញ្ញមួយចំនួន កាតអនឡាញនេះអាចអោយអតិថិជនទិញទំនិញបានភ្លាមៗដោយពុំចាំបាច់រង់ចាំការទូទាត់ឡើយ។
ប័ណ្ណវីងអនឡាញម៉ាស្ទ័រកាតផ្តល់ជូនអតិថិជនវីងនូវបទពិសោធន័ថ្មីមួយ ជាមួយការទិញលក់ជាសកល ដោយមិនចាំប្រើសាច់ប្រាក់ភ្លាមៗ៖ ដូចជាការទិញសំលៀកបំពាក់ និងទិញខ្សែភាពយន្តចុងក្រោយបំផុតទើបនិងចេញលក់ ឬកក់សំបុត្រយន្តហោះ និងសណ្ឋាគារ។
វីងអនឡាញម៉ាស្ទ័រកាតអាចទទួលបានការពេញនិយមទាំងនៅក្នុងស្រុក និងនៅបរទេស។ ដោយមានអ្នកជំនួញរាប់ពាន់នាក់នៅទូទាំងពិភពលោក កាតនេះអាចត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាជាមួយដៃគូក្នុងស្រុក។ សម្រាប់ទិញទំនិញពីប្រព័ន្ធតាមអនឡាញសំខាន់ៗរួមមាន៖ Amazon, Alibaba, AliExpress, Taobao និង eBay ។
ដោយសារវីងអនឡាញកាតម៉ាស្ទ័រជាកាតធ្វើការបង់ប្រាក់មុន ដូច្នេះមិនចាំបាច់ត្រូវបារម្ភអំពីការកំណត់កម្រិតឥណទានរបស់អ្នកឡើយ ដែលទាំងនេះវាត្រូវបានធានាសម្រាប់ទំនុកចិត្ដ។ ជាមួយនឹងការដំណើរការទូទាំងពិភពលោក នូវភាពងាយស្រួល និងមានសុវត្ថិភាព តទៅទៀតការទិញនឹងមិនមានលក្ខណៈដូចគ្នាទេ។
លោក Jojo Malolos ដែលជាអគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា វីងបានស្ដាប់នូវអ្វីដែលអតិថិជនរបស់យើងចង់បាន៖ ផលិតផលប្រកបដោយភាពច្នៃប្រឌិតដែលមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ "អនឡាញម៉ាស្ទ័រកាត បានផ្តល់នូវភាពបត់បែន ភាពងាយស្រួល និងភាពសាមញ្ញនៅពេលដែលយើងទទួលយកនូវបទពិសោធន៍ថ្មីៗនៅក្នុងប្រទេសកម្ពុជា។ យើងជឿជាក់ថា វាគឺជាការចាប់ផ្តើមនៃការផ្លាស់ប្តូររបៀបដែលអតិថិជនរបស់យើងបានទិញ។"
លោក Arn Vogels នាយកប្រចាំប្រទេសនៃឥណ្ឌូចិនម៉ាស្ទ័រកាតបានថ្លែងថា៖ យើងរីករាយណាស់ដែលបានធ្វើការជាមួយធនាគារឯកទេសវីង ដោយសារវីងមានភាពដូចគ្នាជាមួយនឹងម៉ាស្ទ័រកាតដែរ គឺការមានគំនិតច្នៃប្រឌិត ហើយយើងអាចធ្វើឱ្យមានភាពខុសគ្នា។
“អ្នកប្រើប្រាស់កំពុងផ្លាស់ប្តូររបៀប និងទីកន្លែងដែលពួកគេចង់ទិញ។ អនឡាញម៉ាស្ទ័រកាត បើកទូលាយចំពោះពិភពថ្មីទាំងមូល គឺការចាយវាយលើសពីការប្រើសាច់ប្រាក់ដែលនាំមកនូវបទពិសោធនៃការទិញទំនិញបែបថ្មី។ ”វីងអនឡាញម៉ាស្ទ័រកាត ដំណើរការដូចទៅ នឹងប័ណ្ណទូទាត់ជាកាត ជាមួយនឹងអត្ថប្រយោជន៍ដូចគ្នា។
អតិថិជនគ្រាន់តែទុកប្រាក់នៅក្នុងគណនីវីងរបស់ខ្លួន ហើយចាប់ផ្តើមទិញទំនិញនៅតាមហាងអនឡាញដែលបង្ហាញស្លាកនិមិត្ដសញ្ញាម៉ាស្ទ័រកាត។ គ្មានការរង់ចាំ គ្មានការតំរង់ជួរ និងគ្មានការខឹងសម្បារ។ កាទិញឥវ៉ាន់មានភាពងាយស្រួលជាមួយវីង និងម៉ាស្ទ័រកាត។
អត្ថប្រយោជន៍អនឡាញម៉ាស្ទ័រកាត ៖
* អាចប្រើប្រាស់បានភ្លាមៗ។
* ប្រើដោយឥតគិតថ្លៃសម្រាប់ឆ្នាំដំបូង *
* រហ័ស និងទាន់ចិត្ដ។
* មានសុវត្ថិភាព។ មានទំនុកចិត្ដជាមួយនឹងសន្ដិសុខកម្រិតខ្ពស់របស់វីង និងម៉ាស្ទ័រកាត។
* ដៃគូជំនួញក្នុងស្រុក និងអន្តរជាតិ។
* មានប្រវត្តិប្រតិបត្តិការចាស់ចាស់ ដើម្បីតាមដានការទិញតាមរយៈកម្មវិធីវីង (អាចរកបាននៅលើប្រព័ន្ធ iOS និង Android) ដែលអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងប្រាក់របស់ខ្លួនបាន។
* អាចភ្ជាប់ជាមួយ PayPal និងប្រព័ន្ធទូទាត់ប្រាក់ផ្សេងទៀត។
* ប្រើជាមួយវិបសាយទេសចរណ៍ booking.com, Expedia និង agoda.com
* រកមើល និងទិញនៅតាមប្រព័ន្ធសំខាន់ៗ៖ ក្រុមហ៊ុន Amazon, Alibaba, AliExpress, Taobao និង eBay ។
* ការផ្តល់ជូនកម្មវិធីប្រ៉ូមូសិនជាច្រើនទៀត។
មិនថាអ្នកចង់ញាំចំណីអាហារ អ្នកចូលបច្ចេកវិទ្យា អ្នករុករក អ្នកទាន់សម័យ អ្នកលេងហ្គេម អ្នកដំណើរទេសចរណ៍នោះទេ វីងអនឡាញម៉ាស្ទ័រកាត អាចជួយអ្នកបាន។ នេះគ្រាន់តែជាការចាប់ផ្តើមនៃភាពជាដៃគូរវាងវីង និងម៉ាស្ទ័រកាតតែប៉ុណ្ណោះ។ នឹងមានការវិវត្តន៍ជាច្រើនទៀតដែលបានគ្រោងទុកសម្រាប់ឆ្នាំនេះ ដើម្បីបង្កើនបទពិសោធន៍ថ្មីសម្រាប់អតិថិជន៕