(ភ្នំពេញ)៖ អ្នកជំនាញលើវិស័យថតរូបចំនួន៥នាក់ ប្រចាំកម្ពុជា បាននាំគ្នាចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹងថ្មីៗ ពីគន្លឹះនៃការថតរូប ការចាប់ប្លង់ របៀបជ្រើសរើសកាមេរ៉ា និងការកំណត់ព័ណជាដើម ដើម្បីធ្វើយ៉ាងណាឲ្យរូបថត មានភាពស្រស់ស្អាត ទាក់ទាញ ខណៈអ្នកជំនាញទាំង៥រូបបានជ្រើសរើសយកកាមេរ៉ាម៉ាក Sony ជាជំរើសលេខមួយ ក្នុងការថតរូបអាជីពរបស់ពួកគេ។
ការចូលរួមចែករំលែកបទពិសោធន៍ របស់អ្នកជំនាញវិស័យថតរូបទាំង៥នាក់នេះ ធ្វើឡើងនាឱកាសកម្មវិធី ពិព័រណ៍ស៊េរីថ្មីច្រើនម៉ូឌែល Sony Alpha Festival ប្រចាំឆ្នាំ២០១៨ ដែលរៀបចំឡើងនាល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ក្នុងផ្សារទំនើបអ៊ីអនម៉ល។
ក្នុងឱកាសព្រឹត្តិការណ៍ពិព័រណ៍ផលិផលស៊េរីថ្មីច្រើនម៉ូឌែលរបស់ Sony នេះក៏មានប្រម៉ូសិនថែមជូនដល់ច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជនផងដែរ។ ក្នុងនោះរាល់ការបញ្ជាទិញកាមេរ៉ាម៉ូឌែលណាមួយ នោះអតិថិជននឹងទទួលបានសាច់ប្រាក់មកវិញរហូតដល់៣០០ដុល្លារភ្លាមៗ រួមទាំងកាដូជាច្រើនទៀត ហើយអ្វីដែលកាន់តែពិសេសជាងនេះ ទៅទៀតនោះ រាល់ការជាវកាមេរ៉ា Sony គ្រប់ម៉ូឌែល និងឡែន G-Master (G-master Lenses) លោកអ្នកនឹងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន ទូរទូស្សន៍ Sony 32 អ៊ីញ, ទូរស័ព្ទដៃ Xperia XA, ឧបករណ៍បំពងសំឡេង Sony XB7, កាសស្ដាប់ត្រចៀកគ្មានខ្សែ EX 750 BT, កាបូបស្ពាយ និងរង្វាន់ផ្សេងៗជាច្រើនមុខទៀត សរុបជាង៩,៩៩៩ដុល្លារ។
អ្នកជំនាញថតរូបលោក ពូ ស៊ែម បានឲ្យដឹងថា ការប្រើប្រាស់កាមេរ៉ាម៉ាក Sony ថតរូបនេះពិតជាធ្វើឲ្យរូបភាពស្រស់ស្អាត និងមានភាពទាកទាញជាទីបំផុត និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដូចអ្នកទាំងអស់គ្នាឃើញហើយថា Sony មានទំហំតូច តែមានកម្លាំងធំ និងខ្លាំងក្លា ដែលអាចប្រើប្រាស់គ្រប់កាលៈទេសៈជាពិសេសនោះទៅលើអ្នកដែលចូលចិត្តថតរូបនេះ។
លោក ឆេង សុភ័ក្រ អ្នកជំនាញថតរូបក៏បានឲ្យដឹងដែរថា «សម្រាប់បទពិសោធន៍ខ្ញុំ ក្នុងការប្រើប្រាស់កាមេរ៉ា Sony នេះបានផ្លាស់ប្ដូរ ខ្ញុំពីអ្នកថតរូបទេសភាពទូទៅ ឲ្យក្លាយទៅជាអ្នកថតវីដេអូអាជីព Sony បានផ្ដល់ទំនុកចិត្តខ្លាំងដល់ខ្ញុំ ព្រោះតិចណូឡូជីរបស់ Sony មានភាពខ្លាំងក្លា ដែលធ្វើឲ្យការថតរូប និងថតវីដេអូមានភាពរស់រវើក ទាក់ទាញ និងស្រស់ស្អាត»។
ក្នុងនោះដែរអ្នកជំនាញថតរូប៣នាក់ទៀត ក៏បានបង្ហាញពីលក្ខណៈងាយស្រួល និងភាពទាក់ទាញរបស់កាមេរ៉ា Sony ផងដែរ។ ម្នាក់ៗបានបង្ហាញពីភាពខ្លាំងនៃជំនាញថតរូបដ៏អស្ចារ្យរបស់កាមេរ៉ានេះ ក៏ដូជាចែករំលែកបទពិសោធន៍ បង្ហាញពីជំនឿទុកចិត្ត និងបង្ហាញពីការជ្រើសរើសជំរើសដ៏ត្រឹមត្រូវដែលបានជ្រើសរើសកាមេរ៉ានេះផងដែរ។
សូមបញ្ជាក់ថា ក្រៅពីប្រមម៉ូសិនពិសេសនេះ ក្រុមហ៊ុន Sony ក៏បានដាក់បង្ហាញ និងលក់ទូរស័ព្ទសេរី Sony Xperia និងឧបករណ៍បំពង់សំឡេងអត់ខ្សែ Extra Bass ជាច្រើម៉ូឌែលផងដែរ។ ជាពិសេសជាងនេះទៅទៀតនោះ គឺអ្នកដែលបានចូលរួមក្នុងកម្មវិធីនោះ ក៏មានឱកាសទទួលបានរង្វាន់ដូចជាកាបូប និងកាសជាច្រើនទៀតផង៕