Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋជិត១ពាន់នាក់ ក្នុងខណ្ឌសែនសុខ មកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ របស់ក្រសួងសុខាភិបាល

27-01-2018 11:21

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង និងជាប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ បានចាត់ឲ្យសាស្រ្តាចារ្យ ឈួ អ៊ីម៉េង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានក្រុមការងារចុះជួយសង្កាត់ទឹកថ្លា បានដឹកនាំក្រុមការងារចុះជួយសង្កាត់ទឹកថ្លា បានចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ បានសម្ដែងការសប្បាយចិត្ដយ៉ាងខ្លាំង ដែលរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងមន្ដ្រីថ្នាក់ដឹកនាំទាំងអស់ បានយកចិត្ដទុកដាក់ដល់ពួកគាត់ គឺតែងតែ ចុះមកពិនិត្យព្យាបាល ស្ទើរជារៀងរាល់ខែ ថែមទាំងតាមដានពិនិត្យជំងឺ ជូនពួកគាត់បានដិនដល់ទៀតផង ពិសេស លោកយាយ លោកតា ចាស់ជរា បើមានអាការៈមិនស្រួលនឹងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។

សម្រាប់ការពិនិត្យជំងឺប្រជាពលរដ្ឋនៅព្រឹកនេះ បានប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ ចំនួន ៩៩១នាក់ហើយ ដែលមានពិនិត្យជំងឺទូទៅ ជំងឺភ្នែក ត្រចៀក ច្រមុះ បំពង់ក និងជំងឺសើរស្បែក ចែកវ៉ែនតា និងផ្តល់ឱសថដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋសង្កាត់ទឹកថ្លា នៅក្នុងបរិវេណភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លទ្ធផល អ្នកជំងឺដែលបានចូលមកពិនិត្យជំងឺរួមមាន៖ ជំងឺសើស្បែក ៨១នាក់, ជំងឺភ្នែក និងចែកវែនតា ៣៥០នាក់, ជំងឺត្រចៀកច្រមុះបំពង់ក ៨២នាក់, ជំងឺទូទៅ ២៥០នាក់ និងមាត់ធ្មេញ ២២៨នាក់៕