(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នគបាលខណ្ឌ៧មករា បានបញ្ជូនជនសង្ស័យដែលគេស្គាល់ថា ជាគ្រូបង្រៀនហាត់ប្រាណមានឈ្មោះ ម៉េង ចាន់ដារ៉ា ទៅតុលាការពាក់ព័ន្ធការ ប្រើហិង្សា ដោយយកកាំបិតបុ័ងតោកាប់ទៅលើសន្តិសុខសួនច្បារម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ម៉េង ចាន់ដារ៉ា ជាគ្រូបង្រៀនការហាត់ប្រាណ តាមសួនច្បារ។ គាត់បានផ្ទុះហិង្សាយកកាំបិតបុ័ងតោ កាប់ទីលើជនរងគ្រោះបណ្តាលឲ្យ រយះក្បាលដេជាច្រើនថ្នេរ។ ក្រោយកើតហេតុជនបង្កត្រូវបានសមត្ថកិច្ចប៉ុស្តិ៍មិត្តភាព ចាប់វ៉ៃខ្នោះភ្លាមៗ ដើម្បីចាត់ការតាមច្បាប់។ សំណុំរឿងនេះស្ថិតក្នុងចំណាត់ការលោក ចែ សុង ព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីនំពេញ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩៖៤០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ១៧១ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជាសន្តិសុខមកពីផឹកស្រាស្រវឹង ហើយបានមករករឿងជនសង្ស័យ តាមសួនច្បារ និងបានវាយតប់គ្នាផងដែរ រហូតគ្រូហាត់ប្រាណរត់ឡើងលើផ្ទះ យកកាំបិតប៉័ងតោមកកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្ដោយឲ្យរយះហូរឈាមពេញខ្លួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ៕