Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ កុំខ្លាចប៉ូលិសចរាចរណ៍! ស្លាប់៦នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែមករា​ម្សិលមិញ

27-01-2018 07:09

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាលចំនួនម្នាក់ និងរបួសធ្ងន់ម្នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង រថយន្តតូច៤គ្រឿង, រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានងងុយដេក, មិនគោរពសិទ្ធិ, ប្រជែង និងកត្តាយានយន្ដ។

សូមបញ្ជាក់ថារយៈពេល២៦ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៤៦លើក បណ្ដាលឲ្យមនុស្សស្លាប់១៤០នាក់ របួសធ្ងន់ចំនួន២៣៤នាក់ និងរបួសស្រាលចំនួន៩១នាក់៕