(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមការធ្វើសមយុទ្ធយោធារួមគ្នាតាមការគ្រោងទុក បន្ទាប់ពីបានពន្យាពេលរង់ចាំរហូតដល់ការបញ្ចប់ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក Pyeong Chang នារដូវរងា ឆ្នាំ២០១៨នេះ នេះបើយោងតាមប្រភពពីមន្ត្រីការពារជាតិដកស្រង់ដោយសារព័ត៌ Yonhap News ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៨។
លោកស្រី Choi Hyun-soo អ្នកនាំពាក្យក្រសួងការពាជាតិកូរ៉េខាងត្បូង បានលើកឡើងថា«កាលបរិច្ឆេទពិតប្រាកដ និងទំហំនៃការធ្វើសមយុទ្ធរួមគ្នា មិនអាចបង្ហើបឱ្យដឹងបានឡើយ ប៉ុន្តែប្រទេសទាំងពីរនឹងធ្វើសមយុទ្ធភ្លាមៗបន្ទាប់ពីការប្រកួតកីឡាត្រូវបានបញ្ចប់។
ដោយឡែកមន្ត្រីមួយរូបទៀត ក៏បានបន្ថែមផងដែរថា ការធ្វើសមយុទ្ធយោធានឹងបន្តការងាររបស់ខ្លួនដូចធម្មតា ដោយចង្អុលបង្ហាញថាទំហំនៃការធ្វើសមយុទ្ធនេះនឹងនៅតែដូចមុន ដែលជាធម្មតានឹងប្រព្រឹត្តទៅនៅដើមនិទាឃរដូវ៕