(ព្រះសីហនុ)៖ រថយន្តបាញ់ស៊ីម៉ង់តិ៍របស់ក្រុមហ៊ុនអ៊ុយប៉ាង បានបើកទាក់ខ្សែបណ្តាញអគ្គិសនីនៅតំបន់ពយកំពេញ ភូមិលេខ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីជិតពីរម៉ោង។
យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា ហេតុការណ៍ដាច់ចរន្តអគ្គិសនីបណ្តាលមកពីរថយន្តបាញ់ស៊ីម៉ង់តិ៍បើកទាក់នេះ បានកើតឡើងនៅវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ តែទោះបីជាយ៉ាងណា បន្ទាប់ពីការសម្របសម្រួលយ៉ាងញាប់ដៃញាប់ជើងពីមន្ត្រីអគ្គិសនីចរន្តអគ្គិសនីត្រូវបានតភ្ជាប់ឡើងវិញនៅវេលាម៉ោង ៩៖២០នាទីយប់ថ្ងៃដដែល។
អគ្គិសនីកម្ពុជា ក៏បានសូមការអធ្យាស្រ័យ និងយោគយល់ពីប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការដាច់ចរន្តអគ្គិសនីនេះផងដែរ៕