(ភ្នំពេញ)៖ គណៈប្រតិភូទីក្រុងហូជីមិញដឹកនាំដោយ លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងជាប្រធានក្រុមតំណាងរាស្ត្រទីក្រុងហូជីមិញ នាល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ហូជីមិញ និងភ្នំពេញ ឲ្យកាន់តែប្រសើរឡើង ខណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញដែលជាទីក្រុងសម្ពន្ធ័ភាពនឹងគ្នា។
ក្រោយជំនួបនោះលោកNguyen Thien Nhan និងគណៈប្រតិភូបានប្រគល់កូនឈើ និងកំព្យុទ័រជូនរដ្ឋបាលរាជធានីភ្នំពេញផងដែរ ក្នុងនោះរួមមាន ការប្រគល់កូនឈើប្រភេទ គគីចំនួន៥០០ដើម កូនឈើប្រភេទធ្នង់ចំនួន៥០០ដើមនិងកំព្យុទ័រចំនួន៣០គ្រឿងផងដែរ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការចាត់ចែង៕