(ឈៀងម៉ៃ ប្រទេសថៃ)៖ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូក៣ (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ)លើកទី១៧ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី៦ ប្រកបដោយជោគ ជ័យមកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៨ ក្រោមប្រធានបទ «និរន្តភាពការតភ្ជាប់អាស៊ាន វិបុលភាព គ្មានព្រំដែន» «ASEAN Sustainable Connectivity, Boundless Prosperity» បានប្រារព្ធពិធីបញ្ចប់ជាមួយសន្និសីទសារព័ត៌មានចូលរួមពីប្រព័ន្ឋផ្សព្វផ្សាយចំនួន១៥០ មកពី២៨ប្រទេស និងពិធីប្រគល់ជ័យលាភីពាក់ពន្ធ័នឹងវិស័យទេសចរណ៍។

កម្ពុជាបានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតចំនួន៣ រមណីយដ្ឋានទេសចរណ៍អាស៊ានប្រកបដោយចិរភាពចំនួន៥ និង បន្ទប់ប្រជុំស្តង់ដារអាស៊ាន ចំនួន៥ (ASEAN MICE) ពីវេទិកាទេសចរណ៍អាស៊ាន២០១៨នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។

ជ័យលាភីដែលកម្ពុជានឹងទទួលបានមានដូចខាងក្រោម៖
១៖ ទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន០៣ (ក្រុងបាត់ដំបង, ក្រុងកែប និងក្រុងសៀមរាប)។
២៖ រមណីយដ្ឋានទេសចរណ៍អាស៊ានប្រកបដោយចីរភាពចំនួន០២ (វត្តភ្នំ និងកសិ-ទេសចរណ៍ចំការម្រេចកំពត)។
៣៖ សណ្ឋាគារបៃតងអាស៊ានចំនួន ០៥
* សណ្ឋាគារ រីសត ថ្ងៃបាំងឆ័ត្រ នៅខេត្តកែប
* ភូមិបៃតង ឋានសួគ៌ធម្មជាតិ នៅខេត្តសៀមរាប
* សណ្ឋាគារ រីសត Sokhalay Angkor នៅខេត្តសៀមរាប
* សណ្ឋាគារ រីសត និងភោជនីយដ្ឋាន Nataya Round House Coral Bay នៅខេត្តកំពត
* សណ្ឋាគារ Villa Lang Ka Boutique នៅរាជធានីភ្នំពេញ។

៤៖ បន្ទប់ប្រជុំស្តង់ដារអាស៊ាន ASEAN MICE (Meetings, Incentives, Conferencing, Exhibitions) អាស៊ានចំនួន៥
* សណ្ឋាគារ រីសត Sokha សៀមរាម និង Convention Center
* សណ្ឋាគារ Garden City នៅរាជធានីភ្នំពេញ
* សណ្ឋាគារ រីសត Sokhalay និង Spa នៅខេត្តសៀមរាប
* សណ្ឋាគារ Sofitel ANGKOR Phukettra នៅខេត្តសៀមរាប
* សណ្ឋាគារ រីសត Apsara Palace នៅខេត្តសៀមរាប

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៩ ដែលមានប្រធានបទ «អាស៊ាន៖ ពលានុភាពតែមួយ» ASEAN: Power One នឹងប្រព្រឹត្ត ទៅនៅទីក្រុងហាឡុង ប្រទេសវៀតណាម៕