(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, អ្នកនាង កេត សត្យា, លោក ជូរ លឹមហួត, លោក វង់ វុធ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បើកផ្លូវឱ្យចាត់វិធានការវិន័យ លើអ្នកញុះញង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច
២៖ គណបក្សហ៊្វុនស៊ិនប៉ិច សម្រេចបណ្តេញអគ្គលេខាធិការរងម្នាក់ និងមន្រ្តី៣នាក់ផ្សេងទៀត ដែលបំផុសបំផុលឱ្យមានការបែកបាក់ផ្ទៃក្នុង
៣៖ សាលាឧទ្ធរណ៍ នឹងបើកសវនាការ រឿងសុំនៅក្រៅឃុំរបស់ ជនត្រូវចោទ កឹម សុខា នៅថ្ងៃទី០១ ខែកុម្ភៈ
៤៖ មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម ព្រមានអំពីសមាសភាពសត្វចង្រៃថ្មី៤ប្រភេទ ដែលកំពុងរាតត្បាតលើដំណាំនៅកម្ពុជា
៥៖ ក្រសួងកសិកម្មដាក់ចេញវិធានការ ជំរុញផលិតកម្មស្វាយចន្ទីសម្រាប់នាំចេញ ខណៈទីផ្សារកំពុងហក់ឡើង
៦៖ ក្រសួងចំនួន១០ ត្រូវបានដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
៧៖ ក្រសួងទេសចរណ៍ ដាក់ចេញប្រព័ន្ធអនឡាញស្ទង់មតិភ្ញៀវទេសចរ និងប្រជាពលរដ្ឋ លើចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២
* ព័ត៌មានអន្តរជាតិ (World News)
១៖ វេណេស៊ុយអេឡា «បណ្តេញទូតអេស្ប៉ាញចេញពីប្រទេស» ក្រោយសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម!
២៖ ពេលនេះកងទ័ពចិន «កំពុងបង្កើនសមត្ថភាពមីស៊ីលផ្លោង ឲ្យរឹតតែខ្លាំងក្លាជាងមុន» ចំពោះមុខបញ្ហាប្រឈមជាច្រើនក្នុងតំបន់!
៣៖ ប្រមុខការពារជាតិអាមេរិកប្តេជ្ញា «ទោះយប់ ឬថ្ងៃក៏ត្រូវតែចេញទ័ពការពារកូរ៉េខាងត្បូង» បើសិនជាការវាយប្រហារ ផ្ទុះឡើងភ្លាមៗ!
៤៖ ការស្ទង់មតិថ្មី៖ «លោក ដូណាល់ ត្រាំ កំពុងបំបាក់មុខមាត់អាមេរិក កាន់តែធ្ងន់ធ្ងរឡើង នៅលើឆាកអន្តរជាតិ»
៥៖ សាធារណរដ្ឋដូមីនីកប្រកែកថា «មិនបានលួចផ្ទេរប្រេងឲ្យកូរ៉េខាងជើង ប្រឆាំងនឹងទណ្ឌកម្ម UN នោះទេ»
៦៖ ប្រទេសចិនអំពាវនាវឲ្យអន្តរជាតិ «បង្កើនកិច្ចសហប្រតិបត្តិការរួម នៅតំបន់សមុទ្រអាក់ទិក» ដែលសំបូរដោយធនធានរ៉ែ!
៧៖ សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបុគ្គល ០៦នាក់» ដែលពាក់ព័ន្ធក្រុមតាលីបង់ និង Haqqani នៅប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន!
៨៖ មហាយក្សឥណ្ឌា «បង្ហាញឥទ្ធិពលយោធា ចំពោះមុខបណ្តាមេដឹកនាំពិភពលោក» ក្នុងក្បួនព្យុហយាត្រាដ៏ធំសម្បើមមួយ!
៩៖ ជប៉ុនដាក់ពង្រាយ «យន្តហោះចម្បាំងបំបាំងកាយ F-35A» នៅក្នុងមូលដ្ឋានទ័ព មីសាវ៉ា ភាគឦសាន!
១០៖ ប្រធានាធិបតីទីម័រខាងកើត «ប្រកាសរំលាយសភា និងត្រៀមរៀបចំការបោះឆ្នោតថ្មី» ៕