(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូទៅបំពេញទិស្សនកិច្ចជាផ្លូវការ នៅខេត្តវិញឡុង ប្រទេសវៀតណាម រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមករា ដើម្បីរឹតចំណងមិត្តភាពរវាងរខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា និងខេត្តវិញឡុង ប្រទេសវៀតណាម។
នៅរសៀលថ្ងៃនេះ ក្នុងឱកាសដំណើរទស្សនកិច្ចនេះលោក វ៉ី សំណាង បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយលោកអភិបាលខេត្តវិញឡុង, ប្រធានក្រុមប្រឹក្សាខេត្ត និងជាលេខាធិការបក្សខេត្តផងដែរ។
លោកអភិបាលខេត្តវិញឡុង បានថ្លែងថា ដោយសារឆ្នាំនេះសេដ្ឋកិច្ចរបស់ខេត្តវិញឡុង មានសន្ទុះល្អ ភាគីវៀតណាមបានជួយសាងសង់ផ្ទះជាច្រើនខ្នងដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅក្នុងខេត្តនេះផងដែរ៕