(កំពត)៖ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងជំនាញខេត្តកំពត បានសហការជាមួយកម្លាំងអធិការស្រុកឈូក បានចុះបង្ក្រាបករណីផលិតប្រេងម៉ាស៊ីន ក្លែងក្លាយមួយកន្លែង នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក។
លោកស្នងការបានបញ្ជាក់ថា សម្រាប់ម្ចាស់ទីតាំងឈ្មោះ អ៊ូច ង៉ុយ ភេទប្រុស អាយុ៤៤ឆ្នាំ បានរត់គេចខ្លួនបាត់ នៅពេលដឹងកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាប តែកម្លាំងរបស់យើង បានដកហូតវត្ថុតាងមួយចំនួនខាងក្រោមនេះ៖
១៖ សំបកកំប៉ុង១លីត្រមានចំនួន១៣ធុង ស្មើនឹង២២,០២២កំប៉ុង។
២៖ សំបកកំប៉ុង០.៨លីត្រ និង០.៧លីត្រ មានចំនួន២៨ធុង ស្មើនឹង ៥៤,២០៨សំបកកំប៉ុង។
៣៖ កម្រងម៉ាស៊ីនវេចខ្ចប់រួចចំនួន៩៥ កេស ក្នុង០១ កេសមានចំនួន២៤កំប៉ុង ស្មើនឹង២,២៨០កំប៉ុង។
៤៖ ហ្វ៊យប្រេងម៉ាកសូគីម៉ិច មានចំនួន១០ហ្វ៊យ មិនទាន់ប្រើប្រាស់២,២០០លីត្រ។
៥៖ គម្របកំប៉ុងមានចំនួន៣០កេស ក្នុង០១ កេសមាន១៥ដុំ ក្នុង០១ដុំ មាន១៤០គម្រប សរុប ៦៣,០០០គម្រប។
៦៖ គម្របកេះម៉ាក DEMEX ២០០ដុំ។
៧៖ ម៉ាស៊ីនសម្រាប់វេចខ្ចប់ និងផលិត០១គ្រឿង។
៨៖ ម៉ាស៊ីនអ៊ុតរង្វាន់០១គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕