(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៧៨៨គ្រឿង រកឃើញល្មើសច្បាប់៦៥៧គ្រឿង (ម៉ូតូ៨១ភាគរយ) អប់រំ៣៩០គ្រឿង និងផាកពិន័យ២៦៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៦ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៨០៤គ្រឿង អប់រំ៩៧គ្រឿង និងផាកពិន័យចំនួន២៣៩គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៨០៣គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣១,២៧៨គ្រឿង រកឃើញយានយន្តល្មើស ២២,៦១៤គ្រឿង (ម៉ូតូ៨២ភាគរយ) ក្នុងនោះអប់រំ ៨,៦៥៧គ្រឿង និងផាកពិន័យ ១៣,៩៥៧គ្រឿង (ម៉ូតូ៩២ភាគរយ)៕