(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសលុបឈ្មោះអ្នកបោះឆ្នោតប្រមាណ ២១,៦៧១នាក់ ដែលបានប្រើប្រាស់ឈ្មោះស្ទួន និងទទួលមរណភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
តារាងស្ថិតិផ្លូវការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលចេញដោយគ.ជ.ប បានឱ្យដឹងថា ឈ្មោះអ្នកដែលត្រូវបាន លុបចេញពីបញ្ជីបោះឆ្នោតនោះ មានឈ្មោះស្ទួន ១១៩៦នាក់ និង ឈ្មោះអ្នកទទួល មរណភាព ២០៦០៧នាក់។
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសព័ត៌មាន គ.ជ.ប ខាងក្រោមនេះ៖