Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន អាណាណា កុំព្យូទ័រ ចេញសេចក្តីជូនដំណឹងបដិសេធបុគ្គលិកម្នាក់ ដែលលួចទ្រព្យសម្បត្តិ និងកេងបន្លំប្រាក់របស់ក្រុមហ៊ុន

26-01-2018 14:01

(ភ្នំពេញ)៖ ក្រុមហ៊ុន អាណាណា កុំព្យូទ័រ ជូនដំណឹងដល់សាធារណជន ដោយបញ្ជាក់ថា បុគ្គលឈ្មោះ វ៉ាន់ អរុណដេត មានតំណែងជាជំនួយការរដ្ឋបាល អាយុ៣១ឆ្នាំ អត្តសញ្ញាណប័ណ្ណ លេខ ០១១០៥១៨៣២ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣១១បេ ផ្លូវ៦៣ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លែងជាបុគ្គលិករបស់ក្រុមហ៊ុនទៀតហើយ ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ តទៅ។

លិខិតបដិសេធរបស់ក្រុមហ៊ុននេះបញ្ជាក់ទៀតថា បុគ្គលរូបនេះបាន លួចយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទៅជួញដូរ កេងបន្លំប្រាក់របស់ក្រុមហ៊ុនជាច្រីន និង បង្កបទល្មើសជាច្រើនទៀត។ ដោយបច្ចុប្បន្ននេះ បុគ្គលឈ្មោះ វ៉ាន់ អរុណដេត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។

ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា «ក្រុមហ៊ុនយើងខ្ញុំ មិនទទួលខុសត្រូវរាល់ទង្វើដែលបានបង្កឡើង ដោយបុគ្គលម្នាក់នេះទេ»