(ភ្នំពេញ)៖ BETON BLOCK និង PAVE បានបើករោងចក្រថ្មីមួយ ស្ថិតនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចម្ងាយ៣០គីឡូម៉ែត្រ ភាគខាងជើងនៃរាជធានីភ្នំពេញ ដែលប្រើប្រាស់ម៉ាស៊ីនផលិតឥដ្ឋ ទំនើបចុងក្រោយមួយរបស់ប្រទេសបារាំង ក្នុងការផលិត ផលិតផលបេតុងផ្សេងៗជាច្រើនប្រភេទ ដើម្បីដាក់លក់នៅលើទីផ្សារសំណង់កម្ពុជា។
លោក Serge PaK នាយកប្រតិបត្តិ Béton Block & Pave ថ្លែងក្នុងឱកាសបើកសម្ពោធ រោងចក្រផលិតឥដ្ឋបេតុងរបស់ខ្លួន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នាស្ថានទូតបារំាងថា «ផលិតផលរបស់យើងខ្ញុំ ផលិតឡើងស្របតាមស្តង់ដាអន្តរជាតិ ហើយគោលដៅរបស់យើងខ្ញុំ គឺនាំយកនូវសម្ភារៈសំណង់ និងបច្ចេកវិទ្យាថ្មីៗជាច្រើន ដែលធ្វើឲ្យវិស័យសំណង់នៅកម្ពុជា កាន់តែមានភាពប្រសើរឡើង ដូចជាពេលវេលា កម្លាំងពលកម្ម និងសុវត្ថិភាព» ។
លោក Serge PaK បានថ្លែងទៀតថា «ផលិតផលបេតុងសម្រាប់ធ្វើកិច្ចការ ជាងកំបោរមានការនិយមប្រើប្រាស់ទូទាំងពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ តែមកទល់ពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា មិនទាន់មានរោងចក្រផលិតឥដ្ឋ ដែលមានគុណភាពដូចផលិតផលយើងខ្ញុំនៅឡើយ» ។
រោងចក្រ BETON BLOCK & PAVE បានផ្គត់ផ្គង់ឥដ្ឋបេតុងរបស់ខ្លូនទៅឲ្យគម្រោងជាច្រើនទូទាំងប្រទេស ហើយក្រុមហ៊ុនក៏មានផែនការនឹងសង់រោងចក្រថ្មីបន្ថែមទៀត ក្នុងរយៈពេលពីរឆ្នាំខាងមុខ។
ដើម្បីស្វែងយល់បន្ថែមទាក់ទង់នឹងឥដ្ឋបេតុងរបស់រោងចក្រ BETON BLOCK & PAVE សូមធ្វើការទំនាក់ទំនង៖ លោក Ly Pore ទូរស័ព្ទលេខ៖ ០៧៨ ២២៣ ៣១០ និងតាមរយៈអ៊ីម៉េល [email protected] ឬលោកអ្នកក៏ចូលមើលតាមរយៈទំព័រហ្វេសបុក www.facebook.com/BetonBlockPave៕