(ភ្នំពេញ)៖ លោកស្រី ទាវ ធីតា អនុប្រធានទី១ក្រុមការងារ ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជាភរិយាលោកឧកញ៉ា ថោង សារ៉ាត់ បានឲ្យក្រុមការងារតំណាង នាំសម្ភារការិយាល័យ១ឈុត ប្រគល់ជូនឲ្យទៅសាលាសង្កាត់បឹងទំពន់ទី១ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
នៅក្នុងឱកាសដែលតំណាងលោកស្រី អញ្ជើញផ្តល់សម្ភារការិយាល័យ ជូនសាលាសង្កាត់បឹងទំពន់ទី១នោះ ក៏មានការអញ្ជើញ ចូលរួមពីលោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ ចៅសង្កាត់រង រួមជាមួយនិងក្រុមការងារមួយចំនួនទៀតផងដែរ។
ការផ្តល់ជូនសម្ភារការិយាល័យរបស់លោកស្រី នៅពេលនេះបន្ទាប់ពីមើលឃើញការខ្វះខាតរបស់សាលាសង្កាត់ និងតបតាមការស្នើរបស់ លោកចៅសង្កាត់ ឲ្យជួយផ្តល់សម្ភារការិយាល័យ ដើម្បីសម្រួលដល់បុគ្គលិកបំរើការងារ នៅក្នុងសាលាសង្កាត់ផ្ទាល់។
នៅក្នុងឱកាសនោះលោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ មានសេចក្តីត្រេកអរ និងបានថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ចំពោះលោកស្រី ទាវ ធីតា និងលោកឧកញ៉ា ថោង សារ៉ាត់ ដែលតែងជួយរាល់ការខ្វះខាតសម្ភារផ្សេងៗ និងជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋក្រីក្រ រាប់រយគ្រួសារកន្លងមក។
សូមបញ្ជាក់ថា លោកស្រី ទាវ ធីតា ភរិយា លោក ឧកញ៉ា ថោង សារ៉ាត់ តែងតែយកចិត្តទុកដាក់ និងផ្តល់ជំនួយដល់ សង្កាត់នានា ដែលខ្វះ ខាត និងជាពិសេសលោកស្រី តែងតែផ្តល់ជំនួយមនុស្សធម៌ ដល់ជនចាស់ជរា គ្មានទីពឹង គ្រួសារក្រីក្រជានិច្ច ជួបជាគ្រឿងឧបភោគ និង គ្រឿងបរិភោគផ្សេងៗរួមនឹងថវិការជាដើម៕