(ព្រះវិហារ)៖ លោក គង់ វិមាន អតីតអភិបាលរងខេត្តកំពង់ធំ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាអភិបាលរងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីប្រកាសនេះ ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ, លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅតាមមន្ទីរ អង្គភាព អភិបាលក្រុង ស្រុកទាំង៨ផងដែរ។
គួរបញ្ជាក់ថា ស្របពេលដែលលោក គង់ វិមាន ត្រូវបានរាជរដ្ឋាភិបាលផ្ទេរភារកិច្ច មកកាន់តំណែងជាអភិបាលរងខេត្តព្រះវិហារ គឺជំនួសលោក សុខ ហៃ ដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់តំណែង ជាអភិបាលរងខេត្តកំពង់ធំវិញ៕