Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន! ស្លាប់ម្នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែមករាម្សិលមិញ

26-01-2018 07:15

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់, របួសស្រាលចំនួន២នាក់ និងរបួសធ្ងន់១០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង រថយន្តតូច១គ្រឿង, រថយន្ដធុនធំ២គ្រឿង, គោយន្ដ១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថារយៈពេល២៥ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៤០លើក បណ្ដាលឲ្យមនុស្សស្លាប់១៣៤នាក់ របួសធ្ងន់ចំនួន២៣៣នាក់ និងរបួសស្រាលចំនួន៩០នាក់៕