(ភ្នំពេញ)៖ ក្រុមហ៊ុន Havas Riverorchid Cambodia ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខគេនៅកម្ពុជា បានចាប់ផ្តើមឆ្នាំថ្មី ឆ្នាំ២០១៨ ដោយការរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំទៅកាន់ខេត្តកោះកុង ក្នុងន័យប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន Havas Riverorchid ក្នុងការភ្ជាប់ទំនាក់ទំនង និងពង្រីកការយល់ដឹងបន្ថែមពីកម្ពុជាទាំងមូល រួមទាំងតំបន់ដាច់ស្រយាល។
Havas Riverorchid Cambodia បានប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក្នុងន័យផ្តល់នូវការឧបត្ថម្ភគាំទ្រដល់ប្រជាជនជួបការលំបាកក្នុងប្រទេសកម្ពុជា។
ក្នុងការចូលរួមចំណែកនៃសកម្មភាពនេះ ក្រុមហ៊ុន Havas Riverorchid Cambodia បាន បរិច្ចាគសម្ភារៈសិក្សា និងថវិការមួយចំនួនដល់សិស្សានុសិស្សចំនួន 188 នាក់ នៅបឋមសិក្សាតាតៃ។ ក្នុងនោះក្រុមហ៊ុន Unilever Cambodia ដែលជាអតិថិជនរបស់ Havas Riverorchid Cambodia ក៏រីករាយចូលរួមបរិច្ចាគផលិតផលមួយចំនួនដូចជាថ្នាំដុសធ្មេញស៊ីកណល អំបិល ម្លួរ និងសាប៊ូដុសខ្លួនកម្ចាត់មេរោគឡៃប៊យ ដល់សិស្សានុ សិស្ស និងគ្រូបង្រៀននៅទីនោះផងដែរ។
លោក Anthony Keck អគ្គនាយកក្រុមហ៊ុន Havas Riverorchid ប្រចាំកម្ពុជាបានមាន ប្រសាសន៍ថា «យើងទទួលបានសមិទ្ធផលជាច្រើនពីការងារនៅកម្ពុជា។ ការអភិវឌ្ឍន៍ និង ភាពរស់រវើកនៃប្រទេសបានធ្វើឲ្យការងាររបស់យើងកាន់តែមានភាព ភ្ញាក់ផ្អើល ហើយវាពិតជាមានតម្លៃណាស់ ក្នុងបង្ហាញដល់អតិថិជនរបស់យើង និងយុទ្ធនាការនានារបស់ពួកគេ» ។
លោក Anthony Keck បន្ថែមថា «វាពិតជាត្រឹមត្រូវណាស់ដែលយើងអាចបរិច្ចាកបន្តិចបន្តួចពេលយើងមានឱកាស ហើយយើងពិតជារីករាយណាស់ដែលពេលនេះយើងមានឱកាសឧបត្ថម្ភដល់កុមារដែលត្រូវការជំនួយពីយើង។ យើងមានបុគ្គលិកខ្មែរ ឆ្នើមជាច្រើននាក់ ដែល កំពុងបម្រើការងារនៅគ្រប់ផ្នែក និងគ្រប់កម្រិត នៅក្នុងក្រុមហ៊ុនរបស់យើង ហើយប្រហែលជាកុមារ ទាំងនេះ អាចនឹងមកបន្តដំណែងពួកគេនៅថ្ងៃអនាគត»។
ក្នុងកម្មវិធីដំណើរកម្សាន្តនេះ បុគ្គលិកសរុប ១១៥នាក់ បានចូលរួមលែងល្បែងកំសាន្តនានាដើម្បីពង្រឹងសាមគ្គីភាព និងរីករាយជាមួយការកម្សាន្តនៅតំបន់ទេសចរពិសេសរយៈពេល ៣ថ្ងៃ នៅខេត្តកោះកុង។
ក្រុមហ៊ុន Havas Riverorchid ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មតែមួយគត់ដែលមាន បណ្តាញការិយាល័យនៅក្នុងប្រទេសទាំង៥ នៃតំបន់ឥណ្ឌូចិនដូចជា ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
វិធីសាស្រ្តទីផ្សារគឺ ការធ្វើឲ្យប្រកដថា ភាពច្នៃប្រឌិត ការងារផ្សព្វផ្សាយសាធារណ: ការងារផ្សព្វផ្សាយលើឌីជីថល ការសិក្សាស្រាវជ្រាវ ទំនាក់ទំនងសាធារណៈ និង កម្មវិធីចុះផ្សព្វផ្សាយផ្ទាល់ គឺស្ថិតនៅក្រោមគោលការតែមួយ ហើយធ្វើការរួមគ្នាដើម្បីផ្តល់នូវប្រសិទ្ធភាពកាន់តែប្រសើរ និងភាពលេចធ្លោដល់អតិថិជន។
ជាមួយបទពិសោធន៍១៥ឆ្នាំ នៅក្នុងតំបន់ ក្រុមហ៊ុន Havas Riverorchid មាន ការយល់ដឹងស៊ីជម្រៅទៅលើទីផ្សារ ដែលមិនមានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មណាប្រគួត ប្រជែងបានឡើយ។ ក្រុមហ៊ុន Havas Riverorchid ក៏បានទទួលអានុភាពយ៉ាងខ្លាំងក្លាពី ហាវ៉ាសគ្រុប ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខគេ លំដាប់ថ្នាក់ពិភពលោក ដែលផ្តល់នូវបច្ចេកទេស បច្ចេកវិជ្ជាថ្មី និង វគ្គបណ្តុះបណ្តាលលំដាប់ពិភពលោក ដល់ក្រុមការងាររបស់យើង ដើម្បីធ្វើឲ្យកាន់តែប្រសើរ ៕