(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង ទើបធ្វើការប្រកាសចែកលិខិតអញ្ជើញ ដើម្បីទស្សនាការផ្សាយផ្ទាល់នៃការដាក់បង្ហាញទូរស័ព្ទ Galaxy ជំនាន់ថ្មី ដែលនឹងបំពាក់នូវការរចនាកាមេរ៉ាថ្មី និងលក្ខណៈពិសេសជាច្រើន។
បើរូបភាពមួយសន្លឹកមានតម្លៃស្មើនឹងពាក្យពេចន៍រាប់ពាន់ពាក្យ ទូរស័ព្ទ Galaxy ជំនាន់ 2018 ដែលជាសមាជិកថ្មីក្នុងត្រកូលគ្រួសារ Galaxy មានពាក្យពេចន៍ជាច្រើនដែលត្រូវបង្ហាញ។
ក្រុមហ៊ុនសាមសុង នឹងធ្វើការផ្សាយផ្ទាល់នៅលើវេបសាយរបស់ខ្លួន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ពីទីក្រុងបាសេទ្បូណា (ដែលត្រូវនឹងម៉ោង ១២យប់ក្នុងប្រទេសកម្ពុជា) ។
ដើម្បីទស្សនាការដាក់បង្ហាញនេះ សូមចូលទៅកាន់៖ news.samsung.com/global, www.samsung.com/galaxy និង www.samsungmobilepress.com ៕