សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទសិក្ខាសាលា ការងារបច្ចេកទេស ទូទាំងកងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ និងលើកទិសដៅ ៥ឆ្នាំបន្ត
25-01-2018 15:47
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាការងារបច្ចេកទេសទូទាំង កងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំ(២០១៣-២០១៧) និងលើកទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០១៨-២០២២) នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០។
ពិធីនេះ មានការចូលរួមពី នាយឧត្តមសេនីយ៍ នាយរងសេនាធិការចម្រុះ មេបញ្ជាការ មេបញ្ជាការរង ទ័ពជំនាញពាក់ព័ន្ធ ជាច្រើនរូបផងដែរ៕