(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំវេទិកាជាតិ​ ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរយៈពេល២ថ្ងៃ នៅកោះពេជ្រ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០១៨ខាងមុខននេះ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី​២៥ ខែមករា ឆ្នាំ២០១៨នេះ​ បានឲ្យដឹងថា គោលបំណងក្នុងការរៀបចំវេទិការនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់សិស្ស, និសិ្សត, យុវជន, មាតាបិតា, អាណាព្យាបាល និងសាធារណជន បានស្គាល់កាន់តែច្បាស់​ និងជាមគ្គុទ្ទេសក៍សម្រាប់ពួកគាត់ ក្នុងការសម្រេចចិត្ត​ជ្រើសរើសយកជំនាញ​មកសិក្សា ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងអនាគត។

លិខិតរបស់លោករដ្ឋមន្រ្ដីក្រសួង អ៉ិត សំហេង បានឲ្យដឹងថា «វេទិការនេះ មានសារៈសំខាន់ណាស់សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលកំពុងត្រៀមខ្លួនចូលកាន់ទីផ្សារការងារ នាពេលខាងមុខ ដើម្បីទទួលបាននូវព័ត៌មានពីតម្រូវការទីផ្សារការងារ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត សម្រាប់ជាមូលដ្ឋាន​គ្រឹះក្នុង​ការសម្រេចចិត្តជ្រើសរើសជំនាញមកសិក្សា។ លើសពីនេះទៀត គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួង និងធ្វើ​ការណែនាំ​លើមុខជំនាញបច្ចេកទេស ដែលខ្លួន​កំពុងធ្វើការបណ្ដុះបណ្ដាល តាមរយៈការដាក់តាំងបង្ហាញ​ស្នាដៃសិស្ស និស្សិតដែលបានអនុវត្ត ​កន្លង​មក និងផ្នែកឯកជន ក៏បានចូលរួមដាក់បង្ហាញពីខ្សែសង្វាក់ផលិតកម្ម និងតម្រូវការកម្លាំង​ពលកម្មជំនាញ ដែលទីផ្សារកំពុងត្រូវការនាពេល​បច្ចុប្បន្ន និងអនាគត»

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖