(ភ្នំពេញ)៖ បុរីភ្នំពេញថ្មី ចាប់ផ្តើមបើកលក់គម្រោងថ្មីរបស់ខ្លួន២ទីតាំង ក្នុងពេលតែមួយ ចាប់ពីថ្ងៃជួនដំណឹងនេះហើយ និងបញ្ចុះតម្លៃពិសេសពី៣-៨% ក្នុងដើមឆ្នាំ២០១៨នេះ។
គម្រោងថ្មីទី១ មានទីតាំងតាមបណ្តោយផ្លូវវេងស្រេង បត់ចូលផ្លូវអង់តាម៉ិញចម្ងាយ២០០ម៉ែត្រ។ គម្រោងថ្មីទី២ មានទីតាំង តាមបណ្តោយផ្លូវ៥៩៨ ឬផ្លូវឯកឧត្តមជាសុផារ៉ា ដែលមានចំងាយ ប្រមាណត្រឹមតែ ១គីឡូមែត្រ ពីរង្វង់មូលខេមកូស៊ីធី ឬ១,៥គីឡូមែត្រ ពីផ្សារទំនើបអីអនម៉លទី២។
ក្រុមហ៊ុន បានខិតខំរៀបចំឡើងដោយ ជ្រើសរើសយកទីតាំងសម្រាប់គម្រោងទាំងពីរនេះ ដើម្បីអភិវឌ្ឍន៍ ដោយសារតែ ទីតាំងទាំងពីរនេះ មានភូមិសាស្ត្រល្អ តាមបណ្តោយធំទូលាយ ពិសេសគំម្រោងទាំងពីរនេះស្ថិត នៅក្នុងតំបន់ដែលមាន ការអភិវឌ្ឍ យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងពេលខាងមុខ។
ក្រុមហ៊ុនបានរៀបចំតាមមាត្រដ្ឋានលំនៅឋានរស់នៅដ៏ល្អរួចជាស្រាច់ ដោយមានការចាក់ផ្លូវបេតុងធំទូលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយសួនច្បារ មានដើមឈើធំៗ ស្រស់បំព្រង និង ហេដ្ឋាចនាសម្ព័ន្ធមានសភាព ធំទូលាយ។
បុរីភ្នំពេញថ្មី~គ្រីស្តាល់ផាក មានលក់ ផ្ទះល្វែង វីឡាកូនកាត់ និងវីឡាភ្លោះ ឬឯគម្រោង បុរីភ្នំពេញថ្មី~ដឹហាម៉ូនីវីល្ល មានលក់ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និង វីឡាឃ្វីនB។
សម្រាប់អតិថិជន ដែលកក់ផ្ទះ១ល្វែងថ្ងៃនេះ នឹងទទួលបាននូវការបញ្ចុះតំលៃ ១-៣% ភ្លាម។
រួសរាន់ឡើង! ទំនាក់ទំនងទូរស័ព្ទលេខ៖ 012719559, 012 933666, 012270123, 097 8157777, 010240123, 061612345៕