(ភ្នំពេញ)៖ ទស្សនិកជន ប្រហែលជាស្គាល់ហើយថា កញ្ញា សៅ សូត្រទំរង់ពេជ្រ គឺជាបវរកញ្ញាសាកលវិទ្យាល័យ ជាប់ចំណាត់ថ្នាក់លេខ១ តំណាងឲ្យប្រទេសកម្ពុជា ហើយនាងក៏ជាបវរកញ្ញាឯកលេខ៤ លើឆាកអន្តរជាតិផងដែរ។ យ៉ាងណាមិញ ទស្សនិជនមិនបានដឹងទេថា តើទំរាំតែមានឱកាសឈរជើង លើតំណែងទាំងនេះ នាងមានបានឆ្លងកាត់ និងលះបង់អ្វីខ្លះ?

យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវ ខាងលើនេះ បវរកញ្ញាសម្បុរខ្មៅស្រអែម ញញឹមស្រស់ កញ្ញា សៅ សូត្រទំរង់ពេជ្រ នឹងចូលខ្លួនមកបកស្រាយ ក្នុងបទសម្ភាសន៍ របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» តាមរយៈការផ្សាយផ្ទាល់ ក្នុងផេក Fresh News TV និង KhmerTalking នៅល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមករានេះ។

ជាការគត់សម្គាល់ គេសង្កេតឃើញថា កញ្ញា សៅ សូត្រទំរង់ពេជ្រ អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ព្រោះនាងមិនត្រឹមតែមានរូបសម្រស់សោភា សមជានារីខ្មែរនោះទេ ថែមទាំងពោរពេញ ដោយសមត្ថភាពខ្ពស់ទៀតផង ទាំងចំណោះដឹង និងការដើរបង្ហាញម៉ូត ហើយនាងនឹងធ្វើជាបវរកញ្ញាតំណាងកម្ពុជា ទៅបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួតបវរកញ្ញាសាកលវិទ្យាល័យ ពិភពលោកលើកទី ២៨ ក្នុងឆ្នាំ ២០១៨នេះ។

ដោយឡែក ពាក់ព័ន្ធនឹងការមានឱកាស ឈរលើតំណែងមួយនេះ តើនាងបានលះបង់ និងឆ្លងកាត់អ្វីខ្លះនោះ កញ្ញា សៅ សូត្រទំរង់ពេជ្រ នឹងចូលខ្លួនមកបកស្រាយ ដើម្បីឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅល្ងាចថ្ងៃសៅរ៍ទី ២៧ ខែមករា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោងដដែល៕