(ភ្នំពេញ)៖ មន្ត្រីវ័យក្មេងកម្ពុជាចំនួន១៤រូប របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ បានចេញដំណើរទៅចូលរួម «វគ្គបណ្តុះបណ្តាលអភិបាលកិច្ច មូលដ្ឋាន» នៅប្រទេសជប៉ុន។
មន្ត្រីវ័យក្មេងកម្ពុជាទាំង១៤រូប ត្រូវចូលរួម«វគ្គបណ្តុះបណ្តាលអភិបាលកិច្ចមូលដ្ឋាន» ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ ខែមករា ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ តាមរយៈកម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង ឆ្នាំសារពើពន្ធ២០១៧ នៃប្រទេសជប៉ុន របស់ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា JICA ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលនេះនៅឆ្នាំ១៩៩៥ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានមន្ត្រីវ័យក្មេង កម្ពុជា ១ ០៣៩នាក់ហើយ បានចូលរួមវគ្គបណ្តុះបណ្តាល លើវិស័យផ្សេងៗ នៅមជ្ឃមណ្ឌលបណ្តុះបណ្តាល របស់ JICA ក្នុងប្រទេសជប៉ុន៕