Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តសៀមរាប ទទួលបានទេសចរសរុបជាង ៥.៥លាននាក់ កើនជិត១០ភាគរយ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិជាង២.៤លានាក់

24-01-2018 17:37

(ភ្នំពេញ)៖ រយៈពេល១២ខែ ឆ្នាំ២០១៧ ខេត្តសៀមរាប-អង្គរ ទទួលបានភ្ញៀវទេសចរជាតិចំនួន ៣,០៨៦,១៥២នាក់ កើនឡើង ៨.៧៧ភាគរយ និងទេសចរអន្តរជាតិចំនួន ២,៤៥៧,២៨២នាក់ កើនឡើង ១១.៤២ភាគរយ ពោលសរុបទាំងភ្ញៀវជាតិ-អន្តរជាតិមានចំនួន ៥,៥៤៣,៤៣៤នាក់ កើនឡើង ៩.៩៣ភាគរយ។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលអង្គភាព Fresh News ទទួលបាននាល្ងាចថ្ងៃទី២៤ ខែមករានេះ។

របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមទេសចរអន្តរជាតិទាំងជាង២.៤លាននាក់ខាងលើ ភ្ញៀចទេសចរចិនឈរលើលេខ១ មានចំនួន ៩១០,១០៧នាក់ កើនឡើង ៣៦.៣៨ភាគរយ ខណៈទេសចរកូរ៉េឈរលើលេខ២ មានចំនួន ២៤៦,៥៣៥នាក់ តែថយចុះបន្តិច៕

ខាងក្រោមនេះ ជារបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប៖