(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ សាស្ត្រាចារ្យ និងនិស្សិតផ្នែកចិត្តវិទ្យា នឹងរៀបចំកម្មវិធីចែករំលែកចំណេះដឹងទាក់ទងនឹងការប្រើប្រាស់បណ្ដាញសង្គម និងយុជន ជាមួយការចូលរួមតស៊ូមតិគ្នាទៅលើប្រធានបទ «ការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ជាកត្តាចម្បងដែលជំរុញឲ្យមានឱនភាពទៅលើទំនាក់ទំនងដោយផ្ទាល់» ពីសំណាក់យុវជនផងដែរ។
សិក្ខាសាលានេះ ជាកម្មវីធីដែលផ្តល់នូវចំណេះដឹងទាក់ទងនឹងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ដែលមានឥទិ្ធពលទៅលើការប្រាស្រ័យទាក់ទងគ្នាក្នុងសម័យឌីជីថល ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានប្រជាពលរដ្ឋ ឥទ្ធិពលទៅលើសុភាពផ្លូវចិត្តរបស់មនុស្សផងដែរ។
ក្នុងសិក្ខាសាលានេះផងដែរ នឹងមានការចូលរួមពីវាគ្មិនសំខាន់ៗ ដូចជា លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសូងព័ត៌មាន លោកស្រី នូ វ៉ាន់សាន អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង និងរៀបចំព្រឹត្តិការណ៍នៅអង្គការ Instedd Ilab Southeast Asia និងលោក ខាន់ សារ៉េត សាស្រ្តាចារ្យផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ដែលនឹងចាប់ផ្តើមចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១២៖០០ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉ែ (CKCC)។
កម្មវិធីចែករំលែកចំណេះដឹងទាក់ទងនឹងការប្រើប្រាស់បណ្ដាញសង្គមនេះ ក៏បើកឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ពិសេសយុវជនផងដែរ។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០១៦ ៧៥២ ៦៦៤, ០៩៦ ៥៣៣ ៤៤៧៧, ០១០ ៤៩៥ ២៦១, ០៨៩ ៨១២ ៨៨០ និងអ៊ីម៉ែល https:// web.facebook.com/events/166745743942968/៕